ព័ត៌មានទាន់ហេតុការណ៍៖

កត់ត្រា​ចំនួន​ករណី​ឆ្លង COVID-19 ប្រចាំថ្ងៃ​ជាង​៣០​ម៉ឺន​នាក់ ដែលជា​តួលេខ​ខ្ពស់បំផុត​, នេះបើយោងតាមអង្គការ​សុខភាព​ពិភពលោក

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមកាអះអាងពីអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអាទិត្យទី១៣ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ បានកត់ត្រាការកើនឡើងការឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃដោយក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ករណីឆ្លងថ្មីមានចំនួន ៣០៧,៩៣០ករណី​​ ដោយនេះជាតួលេខឆ្លងប្រចាំច្រើនបំផុតនៅត្រឹមមួយថ្ងៃប៉ុណ្ណោះខណៈចំនួនអ្នកស្លាប់បានកើនឡើងជាង ,៥០០នាក់ដែលធ្វើឱ្យចំនួនអ្នកស្លាប់ជាសកលបានកើនឡើងរហូតដល់ ៩១៧,៤១៧នាក់

ចំពោះការកើនឡើងច្រើនបំផុតនៃករណីឆ្លងជំងឺ COVID-19 ត្រូវបានរាយការណ៍ថា៖ មាននៅក្នុងឥណ្ឌា អាមេរិក និងប្រេស៊ី នៅទូទាំងពិភពលោក ករណីឆ្លងសរុប មានជាង២៨លានករណីដែលពាក់កណ្តាលនៃករណីទាំងនេះបានកើតឡើងនៅទ្វីបអាមេរិកនេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC

សូមជម្រាបថា យោងតាមកត់ត្រាដោយ WHO បានបញ្ជាក់ថា ករណីឆ្លងប្រចាំថ្ងៃច្រើនជាងគេគឺនៅថ្ងៃទី ខែកញ្ញានៅពេលដែការឆ្លងថ្មីមានចំនួន៣០៦,៨៥៧ ករណី

គួរបញ្ជាក់ដែរថា នៅថ្ងៃទី១៣ ខែកញ្ញាម្សិលមិញនេះ ប្រទេសឥណ្ឌាបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ៩៤,៣៧២ តាមពីក្រោយដោយបនអាមេរិកដែលមានចំនួនអ្នកឆ្លងថ្មី ៤៥,៥២៣នាក់ និងប្រទេសប្រេស៊ីមានចំនួន៤៣,៧១៨ នាក់ ចំណែកឯក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ចំនួនករណីស្លាប់ជាង,០០០នាក់ ត្រូវបានកត់ត្រានៅអាមេរិកនិងឥណ្ឌា ខណៈប្រេស៊ីមានមនុស្សចំនួន ៨៧៤ នាក់បានស្លាប់ដោយសារជំងឺ COVID-19​

ដោយ៖ស តារា


ចែករំលែក៖