ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវទទួលអំណោយពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាទឹកសុទ្ធ ភេសជ្ជៈ និងថវិកាជូនកងកម្លាំងនគរបាលខណ្ឌឫស្សីកែវដែលខិតខំការពារពេលពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំ២០២០ ក្នុងនោះមាន៖

១-កម្លាំងក្នុងអធិការដ្ឋានជូនភេសជ្ជៈចំនួន ៣០កេស។

២-កម្លាំងចុះសម្រួលការកកស្ទះចរាចរណ៍ ចំនួន២គោលដៅ រួមមាន គោលដៅស្តុបគល់ស្ពានលីយ៉ុងផាត់ ក្នុងសង្កាត់ស្វាយប៉ាក និងគោលដៅគល់ស្ពានបាឡេ ក្នុងសង្កាត់ឫស្សីកែវ ឧបត្ថមជូនក្នុងមួយគោលដៅទទួលបាន៖

-ថវិកា ចំនួន ៤០ម៉ឺនរៀល

-ទឹកសុទ្ធចំនួន៥កេស

-ទឹកក្រូចចំនួន៥កេស

៣-ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ ក្នុងមួយប៉ុស្តិ៍ទទួលបាន៖

-ថវិកា ចំនួន ១០ម៉ឺនរៀល

-ទឹកសុទ្ធចំនួន២កេស

-ទឹកក្រូចចំនួន២កេស

-ស្រាបៀរ Angkor ចំនួន២កេស

ក្នុងនោះ លោកស្នងការរងក៏មានប្រសាសន៍ណែនាំ និងពាំនាំនូវមតិផ្តាំផ្ញើរបស់លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យកម្លាំងទាំងអស់ថែរក្សាសុខភាព និងយកចិត្តទុកដាក់ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ៕ ដោយ៖ ជីណា


ចែករំលែក៖