ខេត្តតាកែវ ៖នាថ្ងៃសុក្រ ១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០លោកប៊ិន ឈិនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី លោកណ្ឌិត សូរ ភិរិន្ទ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ លោកអ៊ូច ភា អភិបាលខេត្តតាកែវ បានអញ្ជើញពិនិត្យផ្សារសំរោងយ៉ោង និងជួបសំណេះសំណាលជាមួយ បងប្អូនអាជីវករលក់ដូរ នៅផ្សារសំរោងយ៉ោង រងផលប៉ះពាល់ នៃការឆាបឆេះផ្សារ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០យប់មុិញ។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្តែងការសោកស្តាយចំពោះ បងប្អូនអាជីវករលក់ដូរ ក្នុងបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូន ចំពោះការឆាប់ឆេះ ដោយសារអគ្គីភ័យ នៅពេលនេះ។ ខណៈនោះលោកឧបនាយករដ្ឋមន្ត្រី បានឧបត្ថម្ភថវិកាដោយផ្ទាល់ចំនួន១០០,០០០រៀល ក្នុងតូបលក់ដូរ នីមួយៗ ។
ក្នុងឱកាសចុះពិនិត្យនោះ លោកឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន បានសម្រេចឧបត្ថម្ភថវិកាចំនួន៧ម៉ឺនដុល្លារ ដើម្បីសាងសង់ដំបូលតូបជូនអាជីវករលក់ដូរប៉ុណ្ណោះអាសន្ន។ ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំឲ្យបង្កើតគណៈកម្មការមួយ ដើម្បីសិក្សាក្នុងការសាងសង់តូបលក់ដូរឡើងវិញផងដែរ ប៉ុន្ដែអាជីវករជាអ្នកចេញថ្លៃខ្លួនឯងសម្រាប់ការធ្វើតូប។
យ៉ាងណាមិញ តាមការវាយតម្លៃនៅព្រឹកនេះ អាជ្ញាធរ និងសមត្ថកិច្ចបានអះអាងថា ទំហំនៃការខូចខាត ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ គិតជាទឹកប្រាក់ប្រមាណ២លានដុល្លារអាមេរិក។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីប្រធានក្រុមការងារចុះជួយឃុំ នៃស្រុកបាទី កងកម្លាំងទាំងបីប្រភេទ លោក លោកស្រីអភិបាលរងខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកបាទី អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ យុវជន ស.ស.យ.យ ឃុំ ស្រុក ខេត្ត និងវិទ្យាល័យ ផងដែរ៕
ដោយ៖ស សម