ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអ្វីបានជាមិនមានអ្នកណាម្នាក់រិះគន់នាយករដ្ឋមន្ត្រីឥណ្ឌា បើទោះបីមានពលរដ្ឋជាង​៥លាននាក់ឆ្លងកូវីដ-​១៩….!

ចែករំលែក៖

ប្រទេសឥណ្ឌា៖ ឥណ្ឌាកំពុងជួបវិបត្តិ ទ្រង់ទ្រាយធំ ដោយមានចំនួនអ្នកឆ្លងកូវីដ​-១៩ ច្រើនលំដាប់ទីពីរលើពិភពលោក ដោយមានអ្នកឆ្លងជាង ៥លាននាក់ហើយ​។ ជាមួយគ្នានេះដែរសេដ្ឋកិច្ចបានធ្លាក់ចុះយ៉ាងខ្លាំង​។ ប៉ុន្តែ មិនមានពលរដ្ឋ ឬប្រទេសណាមួយ រិះគន់ ដល់នាយករដ្ឋមន្ត្រីឥណ្ឌាឡើយ ផ្ទុយពីអាមេរិក ប្រេស៊ីល …។
តាមសារព័ត៌មាន CNN បានផ្សាយថា មេដឹកនាំជាច្រើននៅលើពិភពលោក ដូចជាប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាយករដ្ឋមន្ត្រីអង់គ្លេសលោក ​Boris Johnson ប្រធានាធិបតីប្រេស៊ីល …ទទួលរងការរិៈគន់ថ្កោលទោសយ៉ាងខ្លាំងពី សហគមន៍អន្តរជាតិ និងពលរដ្ឋ​នៅក្នុងប្រទេសរបស់ខ្លួន ដែលមិនអាចទប់ស្កាត់ការឆ្លងកូវីដ​-១៩ ប្រកបដោយប្រសិទ្ធភាពបំផុត ។ ផ្ទុយទៅវិញ នាយករដ្ឋមន្ត្រីឥណ្ឌា លោកម៉ូឌី មិនមានពលរដ្ឋណាម្នាក់ថ្កោលទោសនោះឡើយ​ ក៏ដូចជាការគាំទ្រធ្លាក់ចុះខ្លាំង​។
តាមការលើកឡើងរបស់លោក Asim Ali អ្នកឯកទេស​ស្រាវជ្រាវ នៅមជ្ឈមណ្ឌលស្រាវជ្រាវនយោបាយនៅទីក្រុង ញូវដេលី បានឲ្យដឹងថា នាយករដ្ឋមន្ត្រីញូវដេលី​ត្រូវបានពលរដ្ឋ ចាត់ទុកថា ជាវីរៈបុរសជួយដល់ប្រជាជន ដោយសារតែគោលនយោបាយដឹក​នាំយ៉ាងល្អ ធ្វើឲ្យលោកមិនទទួលរងការរិះគន់ ផ្ទុយទៅវិញបែជាទទួលការគាំទ្រទៅវិញ​។
ការដែលនាយករដ្ឋមន្ត្រីឥណ្ឌា មិនទទួលរងការថ្កោលទោស ដោយសារតែលោកបានអនុវត្តនយោបាយទប់ស្កាត់ការឆ្លងកូវីដ​-១៩ និងវាយតម្លៃចំគោលដៅពីជំងឺឆ្លង យ៉ាងខ្លាំងនៅក្នុងប្រទេសរបស់ លោក ទើបមានវិធានការទប់ស្កាត់តាំងពីដំបូង ។ លោកម៉ូឌី បានបញ្ជាឲ្យបិទប្រទេស តាំងពីថ្ងៃទី​២៤ខែមីនា ដោយពេលនោះ មានពលរដ្ឋឥណ្ឌាតែ ៥០០នាក់ឆ្លងកូវីដ​-១៩ និង ១០នាក់ស្លាប់តែប៉ុណ្ណោះ​៕ដោយ៖ធី រីណា


ចែករំលែក៖