ម្ចាស់ជើងឯកចាស់Bayern Munich បានយកឈ្នះលើក្រុមSchalke 04 យ៉ាងចាស់ដៃដោយលទ្ធផល8-0នៅក្នុងការប្រកួតថ្ងៃដំបូងរបស់ពួកគេក្នុងក្របខ័ណ្ឌកំពូលរបស់អាល្លឺម៉ង់។
កីឡាករLeroy Saneដែលទើបតែផ្លាស់ពីក្លិបManchester Cityក្នុងតម្លៃខ្លួន 44.7លានផោន ស៊ុតបាល់បញ្ចូលទីបានមួយគ្រាប់និង បញ្ចូនបាល់ឲ្យកីឡាករGnabryស៊ុតបញ្ចូលទីបាន២គ្រាប់។កីឡាករRobert Lewandowski, Leon Goretzka, Thomas Muller និង កីឡាករវ័យ១៧ឆ្នាំ Jamal Musiala រកបានម្នាក់មួយគ្រាប់ខណៈកីឡាករSerge Gnabry រកបានបីគ្រាប់តែម្នាក់ឯង។
ក្រុមBayern MunichដែលដឹកនាំដោយលោកHansi Flick បានឈ្នះ២០ប្រកួតជាប់គ្នាហើយ។ ពួកគេបានឈ្នះ ៣ពានកាលពីរដូវកាលចាស់រួមមាន អាល្លឺម៉ង់Bundesliga, German Cup និងChampions League ៕ដោយ៖ភារៈ