អន្តរជាតិ៖តាមលទ្ធផលស្ទង់មតិរបស់បណ្តាញព័ត៌មានរ៉យទ័រ បង្ហាញឲ្យឃើញថា បេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោកបៃឌិននាំមុខលោកត្រាំនៅរដ្ឋសំខាន់ចំនួនពីរ គឺរដ្ឋ Wisconsin និង រដ្ឋPennsylvania។
សារព័ត៌មានរ៉យទ័របានផ្សាយថា Reuters/Ipsos បានស្ទង់មតិនៅក្នុងរដ្ឋចំនួន៦ ដែលជារដ្ឋសំខាន់អាចកំណត់ជោគវាសនារបស់ប្រធានាធិបតីត្រាំ សម្រាប់ការបោះឆ្នោតនៅថ្ងៃទី៣ខែវិច្ឆិកា គឺរដ្ឋ Wisconsin, Pennsylvania, Michigan, North Carolina, Florida និង Arizona ។
ក្នុងចំណោម៦រដ្ឋមាន២រដ្ឋ បានលទ្ធផល ដោយលោកបៃឌិនទទួលបានការគាំទ្រ៤៨ភាគរយ ចំណែក លោកទទួលបានតែ ៤៣ភាគរយប៉ុណ្ណោះ។ រដ្ឋទាំង២គឺ Wisconsin និង រដ្ឋPennsylvania នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦លោកត្រាំបានយកឈ្នះ ប្រគៀកប្រកិតនៅបេក្ខភាពលោកស្រីហ៊ីលឡារីគ្លីនតុន។
ចំណែកលទ្ធផលស្ទង់មិតនៅក្នុងរដ្ឋ៤ផ្សេងទៀតរបស់Reuters/Ipsos និងមានលទ្ធផលក្នុងពេលឆាប់ៗ ខាងមុខ។រដ្ឋទាំង៤គឺ Michigan, North Carolina, Florida និង Arizona ដែលជារដ្ឋដែលលោកត្រាំបានយកឈ្នះក្នុងឆ្នាំ២០១៦ ដោយលទ្ធផលប្រគៀកប្រគិតគ្នាតែប៉ុណ្ណោះ។
ក្រុមអ្នកជំនាញបានលើកឡើងថាប្រសិនបើរដ្ឋទាំងនោះ ងាកមកគាំទ្រ លោកបៃឌិនវិញនោះ ក្តីសង្ឃឹមជាប់ឆ្នោតជាថ្មីរបស់លោកត្រាំត្រូវបាត់បង់៕ដោយ៖ធី រីណា