ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ មានកិច្ចប្រជុំ ស្តីពី ឧក្រិដ្ឋកម្មឆ្លងដែនលើកទី២០ ដែលរៀបចំដោយប្រទេស ហ្វីលីពីន តាមរយៈប្រព័ន្ធ វីដេអូ ។ ក្នុងនោះ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងជាប្រធាន ក្រុមការងារមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទទួលការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន(SOMTC-Leader) ដឹកនាំ ក្រុមការងារ និងមានមន្ត្រីជំនាញពាក់ព័ន្ធក្រសួងមហាផ្ទៃជាច្រើនរូប ចូលរួមប្រជុំ ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ត្រូវធ្វើបទបង្ហាញជូនអង្គប្រជុំ ស្តីពីការជួញដូរអាវុធ។
កិច្ចប្រជុំនេះ ក៏បានលើកប្រធានបទផ្សេងៗទៀតរូមមាន៖ ភេវរកម្ម ការជួញដូរមនុស្ស ការសំអាតប្រាក់ អំពើប្លន់តាមសមុទ្រ ឧក្រិដ្ឋកម្មសេដ្ឋកិច្ចអន្តរជាតិ និង បទល្មើសបច្ចេកវិទ្យា ការជួញដូរគ្រឿងញៀន ការជួញដូរសត្វព្រៃ និងឈើខុសច្បាប់ ផងដែរ៕
ដោយ៖ សិលា