ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្រ្តីជប៉ុនថ្មី លោក ស៊ូហ្កា ប្រកាសថា៖ ជប៉ុននិងធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២០ ឲ្យខាងតែបាន ទោះបី COVID-19 មិនទាន់អាចគ្រប់គ្រងបានក៏ដោយ

ចែករំលែក៖

អន្តរជាតិ៖ នាយករដ្ឋមន្រ្តីជប៉ុនថ្មី លោក ស៊ូហ្កា យូស៊ីហ៊ីដេ បានអះអាងប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) តាយៈវីដេអូនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ថា៖ លោក បានប្តេជ្ញាចិត្តក្នុងការដឹកនាំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិកដែលត្រូវពន្យារទៅឆ្នាំ ២០២១ឲ្យខាងតែបានទោះបី COVID-19 មិនទាន់អាចគ្រប់គ្រងបានក្តី។

លោក ស៊ូហ្កា បាននិយាយនៅក្នុងសុន្ទរកថាជាអន្តរជាតិដំបូងរបស់លោកចាប់តាំងពីចូលកាន់តំណែងថ្មីកាលពីសប្តាហ៍មុនថា៖ «នៅរដូវក្តៅឆ្នាំក្រោយជប៉ុនបនឹងធ្វើជាម្ចាស់ផ្ទះអូឡាំពិក និងប៉ារ៉ាឡាំពិក ដើម្បីជាភស្តុតាងដែលបង្ហាញថាមនុស្សជាតិបានយកឈ្នះលើជំងឺ COVID-29»

បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP បាននិយាយថា នាយករដ្ឋមន្រ្តីជប៉ុនថ្មីរូបនេះ បន្ថែមនៅក្នុងសារវីដេអូនោះថា លោកនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីស្វាគមន៍អ្នកចូលរួមក្នុងការប្រកួតកីឡាលំដាប់ពិភពលោកនេះ ដោយសុវត្ថិភាព និងកក់ក្តៅ។ ខណៈដែលអូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០ ត្រូវបង្ខំពន្យារពេលមួយឆ្នាំ ចំពេល COVID-19 រាតត្បាតខ្លាំងរហូតបណ្តាលឲ្យមនុស្សស្លាប់រាប់លាននាក់ពាសពេញពិភពលោក។ តាមការគ្រោងគ្រោងទុក ជប៉ុននឹងចាប់ផ្តើដំណើរការកីឡានេះពីថ្ងៃទី២៣ខែកក្កដាឆ្នាំ ២០២១ តទៅ។

ដោយឡែកលោក John Coates អនុប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានលើកឡើងថា កីឡានេះត្រូវតែកើតឡើង ហើយលោកបានស្រង់មតិពីអត្តពលិកភាគច្រើនគឺសុទ្ធតែយល់ព្រម។ ការលើកឡើងបែបនេះស្របពេលការលើកឡើងរបស់លោកស៊ូហ្កា អ្នករៀបចំ និងមន្រ្តីអូឡាំពិកក៏បានទទូចឲ្យព្រឹត្តិការណ៍កីឡានេះប្រព្រឹត្តទៅតាមពេលកំណត់ផងដែរ។

ចំណែកលោក Thomas Bach ប្រធាន IOC ឯណោះវិញ នៅថ្ងៃទី២៤ខែកញ្ញា ពោលគឺនៅមុនការលើកឡើងរបស់នាយករដ្ឋមន្រ្តីជប៉ុនថ្មីមួយថ្ងៃក៏បានប្រកាសពីការប្តេជ្ញាចិត្ត ក្នុងការអនុញ្ញាតឲ្យកីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០នេះ នឹងប្រព្រឹត្តទៅឲ្យបាននៅឆ្នាំក្រោយផងដែរបើទោះវ៉ាក់សាំងការពារជំងឺឆ្លង COVID-19 មិនទាន់រកឃើញក៏ដោយ៕ដោយ៖ស តារា


ចែករំលែក៖