ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល៖ មិនមានករណីជាសះស្បើយ និងមានករណីសង្ស័យវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០១នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសព័ត៌មានថា៖ មិនមានករណីជាសះស្បើយ និងមានករណីសង្ស័យវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០១នាក់នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ។

ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបពីស្ថានភាពជំងឺកូវីដ-១៩ ថា៖ គិតត្រឹមម៉ោង ០៧:០០ព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថានភាពជំងកូវីដ-១៩ នៅកម្ពុជា មាន៖

– ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៧៤នាក់ (ស្មើនឹង ៩៩,៦៤% ធៀបនឹងចំនួន អ្នកមានវីរុសកូវីដ-១៩ទាំងអស់) នៅក្នុងចំនួននេះមានស្រី ៥៤នាក់ និងបុរស ២២០នាក់
– អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៧៥នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២២១នាក់ ) – អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ០១នាក់ ។
-មានករណីសង្ស័យវិជ្ជមានវីរុសកូវីដ-១៩ ថ្មី នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ចំនួន ០១នាក់ (គឺជាបុរសជនជាតិហុងគ្រី អាយុ ៧០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគ្រួស ឃុំស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប)
ដែលបានរាយការណ៍ដោយមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប។ បុរសរូបនេះ ជាអ្នកធ្វើដំណើរពីប្រទេសបារាំង បន្តជើងហោះហើរតាមប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ហើយ លទ្ធផលតេស្តរបស់គាត់នៅពេលនោះ គឺអវិជ្ជមានវីរុសកូវីដ-១៩។ បន្ទាប់មកគាត់ត្រូវបានបន្តធ្វើចត្តាឡីស័កនៅ កន្លែងស្នាក់នៅរបស់តាមអាសយដ្ឋានខាងលើនេះ នៅខេត្តសៀមរាប រហូតដល់ថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ក របស់គាត់ត្រូវនឹងថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២០ ការធ្វើតេស្តឡើងវិញក៏បានបង្ហាញលទ្ធផលសង្ស័យថា វិជ្ជមានវីរុ សកូវីដ -១៩ ហើយវត្ថុសំណាករបស់គាត់ត្រូវបានបញ្ជូន (មកដល់នៅវេលាយប់ម៉ោងប្រហែលជា ១១:០០ យប់ នៃថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០) ធ្វើការវិភាគបញ្ជាក់នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយការ វិភាគរបស់វិទ្យាស្ថាននេះ នឹងធ្វើនៅវេលាព្រឹកនៃថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ រីឯលទ្ធផលរំពឹងថានឹងអាចទទួល បាននៅល្ងាចនៃថ្ងៃដដែល ពីវីរុសកូវីដ-១៩ ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ស្រាប់តែក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តសៀមរាប មិនអាចទាក់ទងជាមួយបុរសរូបនេះបានឡើយ ដោយបុរសខាងលើនេះ បានរត់គេចចេញពីកន្លែងស្នាក់នៅខាង លើរបស់គាត់បាត់តែម្តង។ បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចខេត្តសៀមរាប កំពុងព្យាយាមរុករកបុរសជនជាតិ ហុងគ្រីរូបនេះ តែមិនទាន់រកឃើញនៅឡើយទេ។

ប្រសិនបើនៅល្ងាចនៃថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ លទ្ធផលវិភាគវត្ថុសំណាករបស់គាត់ពិតជាឃើញ វិជ្ជមានវីរុសកូវីដ-១៩ មែននោះ ស្ថានភាពគេចវេសរបស់គាត់បែបនេះ (តាំងពីម៉ោងប្រហែលជា ៩យប់នៃថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២០ រហូតមកទល់ពេលនេះ) នឹងអាចមានហានិភ័យឆ្លងដល់សហគមន៍ បើគាត់ធ្វើដំណើរ ច្រើន និងជួបមនុស្សច្រើន។ ក្រុមឆ្លើយតបបន្ទាន់ និងធ្វើការស្រាវជ្រាវភ្លាមៗ នៅពេលរកឃើញបុរសនេះ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាប ហើយប្រសិនបើមានលោកអ្នកណា បានឃើញ ឬដឹងព័ត៌មានអំពីបុរសជនជាតិហុងគ្រីអាយុ ៧០ឆ្នាំនេះ សូមលោកអ្នក មេត្តាជួយផ្តល់ព័ត៌មានឲ្យបាន ឆាប់ជាទីបំផុតមកអាជ្ញាធរមានសមត្ថកិច្ច (មានការអំពាវនាវស្រាវជ្រាវរករបស់អធិការដ្ឋានស្នងការនគរបាលក្រុង សៀមរាបតាំងពីយប់ម៉ិញ) ឬតាមលេខ ១១៥ ឬតាមលេខទូរស័ព្ទខាងក្រោមនេះ ដើម្បីក្រសួង អាចចាត់វិធានការសុ ខាភិបាល បានទាន់ពេលវេលា ហើយបងប្អូនដែលបានប៉ះពាល់ជាមួយបុរសខាងលើនេះ សូមចូលរួមមកបង្ហាញខ្លួន នៅមន្ទីរសុខាភិបាលខេត្តសៀមរាប ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ ដើម្បីរួមគ្នាអាចនឹងបញ្ចៀសបាននូវការចម្លង ចូលសហគមន៍។

ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមអនុវត្តន៍ វិធានការការពារការចម្លងវីរុសកូវីដ-១៩ ទៅតាមការណែនាំ និងការអំពាវនាវជារឿយៗរបស់ក្រសួង ដើម្បីសុខ ភាពរបស់លោកអ្នក របស់ក្រុមគ្រួសារលោកអ្នក និងការពារការចម្លងចូលក្នុងសហគមន៍យើងផងដែរ។ ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខាភិបាល និងក្រុម គ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អង្គការ សុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថាន ជាតិសុខភាពសាធារណៈ និងមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប ដែលបានខិតខំបំពេញភារកិច្ចបានល្អ ប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណ៏កូវីដ-១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លង មក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញ យកមកប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕

ដោយ៖សុខខេមរា


ចែករំលែក៖