ខេត្តក្រចេះ៖ជនសង្ស័យចំនួន៥នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថដឹកនាំដោយលោក វរសេនីយ៍ត្រី អ៊ុច សំណាង នាយការិយាល័យបទល្មើសគ្រឿងញៀន បង្ក្រាបបានហើយបញ្ជូនសំណុំរឿងនិងវត្ថុតាងទៅសាលាដំបូងខេត្ត។
ការបញ្ជូននោះកម្លាំងកងរាជអាវុធហត្ថបានធ្វើឡើងនៅវេលាម៉ោង១៤ និង២០នាទីនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ។
ជនសង្ស័យទាំង៥នាក់ដែលបានបញ្ជូននោះមាន៖
ទី១.ឈ្មោះ ទូច ចាន់ណាត ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដរស់នៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្ម៉ំ។
កម្លាំងកងរាជអាវុធហត្ថស្រុកឆ្លូងបង្ក្រាបបាននៅវេលាម៉ោង ១៥ និង០០នាទីថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០២០ចំណុចភូមិព្រែកតាហ៊ុប ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ។
ទី២.ឈ្មោះ បូ ទិ ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ។
ទី៣.ឈ្មោះ ម៉ូត គ្រី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិអ៊ិស្លាម មុខរបរមិនពិតប្រាកដ។
ទី៤.ឈ្មោះ សឿង ចាន់ថា ភេទស្រីអាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
ហើយទាំង៣នាក់នោះ មានទីលំនៅភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួលខេត្តក្រចេះ។
ទី៥.ឈ្មោះ សម្បត្តិ ថាវរិទ្ធិ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរធ្វើចម្ការរស់នៅភូមិដូង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។
ដោយសារកម្លាំងកងរាជអាវុធហត្ថស្រុកឆ្លូង សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកស្នួល និងស្នាក់ការសន្តិសុខ ៧០៩ បន្តអនុវត្តបង្រ្កាបករណីជួញដូរនូវសារធាតុញៀននេះនៅវេលាម៉ោង ១៦៖១០នាទីថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២០ត្រង់ ចំណុចភូមិ គ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
ហើយក៏បានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕ដោយ៖ ជីវ័ន្ត