ព័ត៌មានទាន់ហេតុការណ៍៖

ប្រាសាទភ្នំសណ្តកបង្ហាញសម្រស់នារដូវវស្សា

ចែករំលែក៖

ខេត្តព្រះវិហារ៖ បើយោងតាមប្រភពពី មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានឱ្យដឹងថា៖ ប្រាសាទភ្នំសណ្តក ស្ថិតនៅភូមិតែល ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ មានចម្ងាយប្រហែល២០គីឡូម៉ែត្រពីទីរួមស្រុកគូលែន ដោយធ្វើដំណើរកាត់តាមភូមិព្យួរជ្រូក និងភូមិព្រៃវែង។ ស្ថានភាពផ្លូវលំបាកមិនទាន់មានផ្លូវធ្វើដំណើរទៅដល់ ត្រូវចំណាយពេល៣ម៉ោងទើបទៅដល់ប្រាសាទ។
ចំពោះប្រវិត្តប្រាសាទនេះមិនទាន់មានឯកសារណាមកបញ្ជាក់ច្បាស់នៅឡើយទេ។
ប្រសិនជាបងប្អូនបានដឹងពីព៌ត័មានទាក់ទងនឹងប្រាសាទនេះអាចcomment នៅខាងក្រោមបាន។
ឆ្មាំអភិរក្សប្រាសាទប្រចាំស្រុកគូលែននៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះវិហារ និងក្រុមអ្នកធ្វើដំណើរកំសាន្តបានទៅដល់ នឹងបានធ្វើការសម្អាតស្មៅនិងកូនឈើតូចៗដែលដុះនៅជិត ប្រាសាទបានមួយចំនួនធំដើម្បីបង្ការការដុះរាលពាសពេញប្រាសាទ៕

ដោយ៖ សិលា


ចែករំលែក៖