ព័ត៌មានទាន់ហេតុការណ៍៖

Azerbaijan និង Armenia រងការខូចខាតយ៉ាងខ្លាំង ក្រោយពីរថ្ងៃវាយប្រហារគ្នា

ចែករំលែក៖

អន្តរជាតិ៖សង្គ្រាមរវាង​ប្រទេស Azerbaijan នឹង Armenia បានចាប់ផ្តើមតាំងពីថ្ងៃទី​២៧ ខែកញ្ញា​ បណ្តាលឲ្យប្រទេសទាំងពីររងការខូចខាតយ៉ាងខ្លាំង។ ការខាតបង់ទាំងទ្រព្យសម្បតិនិងអាយុជីវិត ភាគច្រើនគឺប្រទេស Azerbaijan ។ តាមតួលេខគិតមកដល់យប់ថ្ងៃទី​២៨ ខែកញ្ញា ការខាតបង់នៅក្នុងប្រទេស​Azerbaijan មានទ្វេដង ប្រៀបធៀបនឹងប្រទេសArmenia។
ឧត្តមសេនីយ៍ Artur Sargsyan មេបញ្ជាការរង កងទ័ពAzerbaijan បានប្រកាសថា ទាហានប្រទេសនេះដល់ទៅ​៤០០នាក់បានស្លាប់​​ និងរបួស។ ក្រៅពីនេះនៅមានយន្តហោះគ្មានមនុស្សបើក​៣៦គ្រឿង ​​រថពាសដែក​ និងរថក្រោះ ៤៧គ្រឿងបានរងការខូចខាត ។
ក្រៅពីនេះ​ នៅមានឧទ្ធម្ភាគចក្រ​៤គ្រឿង​ ត្រូវបាញ់ទម្លាក់ និងយន្តហោះយោធាមួយគ្រឿងទៀត​ ត្រូវប្រព័ន្ធការពារដែនអាកាសប្រទេស Armenia បាញ់ទម្លាក់ ។
កាលពីយប់ថ្ងៃទី​២៨ ខែកញ្ញា Azerbaijan បានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើប្រទេស Armenia បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន ពិសេសគឺជនស៊ីវិល។ សារព័ត៌មាន​ TASS ​បានផ្សាយថា ក្រសួងការពារជាតិ Armenia បានប្រកាសថា ទាហាន Azerbaijan បានបើកការវាយប្រហារជាទ្រង់ទ្រាយធំ​ទៅលើតំបន់​Araksa និងតំបន់ Matagis-Talish ។
ពាក់ព័ន្ធនឹងសង្គ្រាមវាយប្រហារគ្នានេះ នៅព្រឹកថ្ងៃទី​២៩ ខែកញ្ញា អង្គការសហប្រជាជាតិ បានកោះប្រជុំជាបន្ទាន់ ស្តីពីសង្គ្រាមវាយប្រហារគ្នាខាងលើរបស់ប្រទេសទាំងពីរ ហើយបានអំពាវនាវឲ្យរក្សាការអត់ធ្មត់បញ្ចៀសសង្គ្រាមកើតឡើងជាទ្រង់ទ្រាយធំ ពលរដ្ឋ​ស្លូតត្រង់ជាច្រើនត្រូវស្លាប់ ៕ដោយ៖ធី រីណា


ចែករំលែក៖