ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលការពារព្រំដែនគោកទាំង៤ ត្រូវបង្កើនការយកចិត្តទុកដាក់ការពារទប់ស្កាត់បទល្មើសព្រំដែន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិដល់មន្ត្រីនគរបាលជាតិ វរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានជំរុញឲ្យមន្ត្រីនគរបាលការពារព្រំដែនគោកទាំង៤ ត្រូវបង្កើនការយកចិត្តទុកដាក់ការពារទប់ស្កាត់បទល្មើសព្រំដែន ទំនិញគេចពន្ធ អំពើភេរវកម្ម ពលករឆ្លងដែនខុសច្បាប់។
លោកបន្ថែមថា មន្ត្រីនគរបាលការពារព្រំដែនគោក ក្រៅពីកិច្ចការងារទប់ស្កាត់បទល្មើសព្រំដែនហើយ ត្រូវសហការជាមួយមន្ត្រីនគរបាលអធិការដ្ឋានគ្រប់ស្រុក/ក្រុង ដើម្បីការពារ រក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដែលខ្លួនបានគ្រប់គ្រង។
មន្ត្រីនគរបាលត្រូវចេះគោរពវិន័យកងទ័ព គោរពបទបញ្ជាថ្នាក់លើដែលបានប្រគល់ភារកិច្ចជូន ត្រូវទទួលខុសត្រូវចំពោះការងាររបស់ខ្លួនដែលថ្នាក់លើដាក់ឲ្យ មានសាមគ្គីភាពផ្ទៃក្នុង សហការជាមួយអាជ្ញាធរ និងកងកម្លាំងផ្សេងៗដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាក្នុងករណីប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ទឹកជំនន់ អគ្គិភ័យ និងហាមដាច់ខាតការកេងប្រវ័ញ្ចទ្រព្យសម្បត្តិរបស់រដ្ឋ៕ វណ្ណា


ចែករំលែក៖