ភ្នំពេញ៖ តារាចម្រៀងព្រាប សុវត្ថិ នៅតែត្រូវបានគេសង្កេតឃើញថានៅតែអាចឈរក្នុងតំណែងលំដាប់នាំមុខ តារាចម្រៀងនៅកម្ពុជា។ ក្រៅតែពីភាពខ្លាំង តារាចម្រៀងរូបនេះត្រូវបានគេទម្លាយរឿងមានទ្រព្យសម្បត្តិដ៏សម្បើមដែលតារារូបនេះមាន។
ការឈរជើងក្នុងតំណែងជាតារាចម្រៀងនាំមុខអស់ជាច្រើនឆ្នាំលោក ព្រាប សុវត្ថិត្រូវបានអ្នកជិតដិតទម្លាយពីភាពខ្លាំងមួយចំនួន និងទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ដែលតារារូបនេះមាន។ ចំណុចខ្លាំងចម្បងៗដែលតារារូបនេះមាន មានដូចជា សីលធម៌ក្នុងការទំនាក់ទំនងល្អ, មិនធ្លាប់ឆ្លងកាត់រឿងរ៉ាវអាស្រូវស្នេហា,ជាតារាមានប្រាក់ចំណូលខ្ពស់ជាងគេ, មានឈ្មោះល្បីមិនក្រោម៣០ឆ្នាំ, តម្លៃនៃការច្រៀង និងការចុះកិច្ចសន្យាជាតារាតំណាងមានតម្លៃថ្លៃផុតពីតារាចម្រៀងដទៃ , ជាតារាដែលមានវ័យចំណាស់ហើយមានរូបសម្រស់នៅតែស្រស់សង្ហា និងជាតារាដែលបង្ហាញបើកចំហរសុភមង្គលក្នុងគ្រួសារផងដែរ។ ប្រភពដដែលទម្លាយថាបច្ចុប្បន្នលោក ព្រាប សុវត្ថិ គ្រប់គ្រងមុខជំនួញ និងដីធ្លីជាច្រើនកន្លែងដែលគេមិនធ្លាប់បានដឹង។ ប្រភពថាតារារូបនេះមានរីសតនៅខេត្តរតនគិរី មិនក្រោម១០០ហិកតាទេខណដែល មានដីនៅជិតផ្លូវកប់ស្រូវប្រមាណ១០ហិកតា ផ្ទះស្កឹមស្កៃនៅតំបន់ ទួលគោក មានហាងអាហាដ្ឋាននៅភ្នំពេញថ្មី ក្នុងផ្ទៃដីជិត៣០០០ការ៉េ មានស្ទូឌីយោផ្ទាល់ខ្លួន៤កន្លែង និង មានដីចម្ការរាប់រយហិកតាផ្សេងទៀតផងដែរ។
ប្រភពបន្តថាការសម្រេចចិត្តរបស់ ព្រាប សុវត្ថិ ចូលក្នុងផលិតកម្ម Galaxy navatraកាលពីពេលកន្លងទៅនេះមិនមែនជាការប្រថុយប្រថាននោះទេគឺលោកមាន គោលគំនិត និងទស្សនវិស័យខ្ពស់លើវិស័យសិល្បៈពិសេសផ្នែកចម្រៀងនេះតែម្តង៕ដោយ៖ វឌ្ឍនា