ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី លើកពី ប្រធានបទ “យុវជន និងកិច្ចការបរទេស”

ចែករំលែក៖

ភ្នំពេញ៖ បាឋកថាលើប្រធានបទ “យុវជន និងកិច្ចការបរទេស” ត្រូវបានរៀបចំឡើងជាទម្រង់នៃការចែករំលែកបទពិសោធន៍ និងការរៀនសូត្ររបស់ លោក ហ៊ុន ម៉ានី ដែលឆ្លងកាត់នៅក្នុងការងារដឹកនាំយុវជនផង និងការងារកន្លងមកផ្សេងៗរបស់លោក ដែលជាមូលដ្ឋាននៃការរៀបចំបាឋកថានារសៀលថ្ងៃទី២៩ ខែកញ្ញា នេះ។ ក្នុងនោះលោកបានផ្ដោតសំខាន់ទៅលើខ្លឹមសារជាច្រើនពាក់ព័ន្ធទៅនឹងការងារការបរទេស តែអ្វីដែលលោកបានសង្កត់ធ្ងន់បន្ថែមលើនោះ គឺការត្រូវចេះតម្កល់ ប្រយោជន៍ជាតិជាធំ។ វាទាមទារឱ្យមន្រ្តីការទូតគ្រប់រូបស្វែងយល់ថា ប្រយោជន៍ជាតិជាអ្វី ហើយស្ថិតនៅត្រង់ណា។ មួយវិញទៀត ក្នុងក្របខ័ណ្ឌទំនាក់ទំនងជាមួយបរទេស យើងត្រូវយល់ថាប្រយោជន៍ជាតិដើរតួនាទីចម្បងក្នុងការធ្វើទំនាក់ទំនងរបស់ជាតិសាសន៍គេរៀងៗខ្លួនដូចគ្នា។ នៅទីបញ្ចប់ លោកបានផ្តល់ការផ្ដាំផ្ញើ៣ចំណុចជូនអង្គពិធី៖

១ – ត្រូវមានមោទនភាពចំពោះអ្វីដែល ប្រទេសជាតិ ខ្លួនបានដើរមកដល់ដំណាក់កាលនេះ

២- រក្សាជំហរវិជ្ជមាន និងភាពជឿជាក់លើប្រទេសជាតិខ្លួន ក្នុងនាមយើងជាអ្នកទទួលខុសត្រូវម្នាក់ លើជោគវាសនាប្រទេស

៣- ត្រូវផ្ចង់ស្មារតីត្រង់ឆ្ពោះទៅមុខជានិច្ច នូវអ្វីដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន សំដៅក្លាយជាប្រទេសអភិវឌ្ឍន៍៕

ដោយ៖ សិលា


ចែករំលែក៖