ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាដល់.កជិះម៉ូតូបុកគល់ស្ពាន ធ្លាក់ចូលក្នុងលូបាក់កស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកោះកុង៖បុរសម្នាក់ ខណ: ស្រវឹងស្រាជោគជាំបានជិះម៉ូតូបុកគល់ស្ពាន បណ្តាលឲ្យធ្លាក់ចូលក្នុងលូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ត្រង់ចំណុចភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល កាលពីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ។

ជនរងគ្រោះឈ្មោះ សុខ ចិន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ៣ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សព្វថ្ងៃមករស់នៅជាមួយមេជាងមានទីលំនៅភូមិសាលាម្នាង ឃុំបឹងព្រាវស្រុកស្រែអំបិល។

បុរសនេះស្រវឹងស្រាបៀរដោយជិះម៉ូតូម៉ាកហុងដាDream.C.125ពណ៌ខ្មៅពាក់ស្លាកលេខកោះកុង1C-6425ទៅបុកគល់ស្ពានត្រង់ចំណុចខាងលើបណ្តាលឲ្យធ្លាក់ចូលក្នុងលូបាក់ក ស្លាប់យ៉ាងអាណោចអាធ័ម។

យ៉ាងណាក្រោយកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានបានទៅដល់ក្នុងបំណងដឹកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យ តែឃើញបាត់បង់ជីវិតទៅហើយដោយមានស្រាបៀរ៨កំប៉ុងនៅជាប់នឹងម៉ូតូផងដែរ។

ក្រោយពិនិត្យនិងធ្វើកោសល្យវិច័យរួចកម្លាំងជំនាញបានប្រគល់សាកសពទៅឲ្យឪពុកម្តាយនិងសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ប្រាថ្នា


ចែករំលែក៖