ព័ត៌មានទាន់ហេតុការណ៍៖

លោកស្នងការ ស ថេត ចុះសួរសុខទុក្ខមន្ត្រីនគរបាលក្រោមឱវាទ ជួបគ្រោះថ្នាក់ចរាចរណ៍ ពេលបំពេញការងារ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មានថាមានមន្ត្រី២រូបទទួលរងគ្រោះថ្នាក់ចរាចរណ៍នៅពេលចេញល្បាត​ លោក ឧត្តមសេនីយ៍ឯក​ ស​ ថេត​ បានអញ្ជេីញចុះសួរសុខទុក្ខមន្ត្រីដល់មន្ទីរពេទ្យភ្លាម នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។ 

ដោយការយកចិត្តទុកដាក់​ និងបារម្ភពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទ​ ក៏ដូចជាការលេីកទឹកចិត្តដល់មន្ត្រីដែលបានជួបគ្រោះថ្នាក់ចរាចរណ៍នៅយប់ថ្ងៃទី២៩​ នៅពេលដែលកំពុងបំពេញភារកិច្ចចេញល្បាតដេីម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដូនពេញ​ លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអញ្ជេីញចុះសួរសុខទុក្ខមន្ត្រី២រូប​នៃប៉ុស្តិ៍បឹងរាំង​ និងប៉ុស្តិ៍ផ្សារថ្មី៣​ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបេីកបុកពីក្រោយ​ កាលពីយប់ថ្ងៃទី២៩​ ។  ក្នុងឱកាសនោះដែរ លោកស្នងការក៏បាននាំយកជាសម្ភារ​និងថវិកាចំនួន២លានផ្តល់ជូនមន្ត្រីរងរបួសធ្ងន់ត្រង់ជេីង​ និងថវិកាចំនួន​១.៥លានរៀលជូនមន្ត្រីរងរបួសស្រាលត្រង់ស្មា​ ៕

ដោយ៖ សិលា


ចែករំលែក៖