ព័ត៌មានទាន់ហេតុការណ៍៖

នៅក្នុង«សង្គ្រាមតស៊ូមតិ» រវាងលោកត្រាំនឹងបៃឌិន មានពលរដ្ឋអាមេរិកទស្សនាតិចជាងឆ្នាំ​២០១៦

ចែករំលែក៖

នៅក្នុងសង្គ្រាមតស៊ូមតិ​រវាង ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងបេក្ខភាពប្រធានាធិបតីអាមេរិក ចូ បៃឌិន បានទាក់ទាញអ្នកទស្សនា តែ​៧៣,១ លាននាក់ប៉ុណ្ណោះ​ គឺតិចជាងកាលពីឆ្នាំ​២០១៦។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា ពលរដ្ឋអាមេរិកលែង​ចាប់អារម្មណ៍ក្នុងវិស័យនយោបាយដូចមុនទៀតហើយ។
ក្រុមហ៊ុន​មានឯកទេសស្រាវជ្រាវទីផ្សារ​ ផ្សព្វផ្សាយនៅទូទាំងពិភពលោក​Nielsen បានប្រកាសឲ្យដឹងថា នៅក្នុងសង្គ្រាមតស៊ូមតិ​ខាងលើ បានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ចំនួន​១៦ នៅលើទឹកដីអាមេរិក។ ប៉ុន្តែ ចំនួនអ្នកតាមដានបានធ្លាក់ចុះបើប្រៀបធៀបឆ្នាំ​២០១៦ ដោយមានតែ​៧៣,១លាននាក់តាមដានតែប៉ុណ្ណោះ​។
កាលពី​៤ឆ្នាំមុន នៅឆ្នាំ២០១៦ ក្នុងការប្រកួតប្រជែងតស៊ូមតិរវាងលោកត្រាំ នឹងលោកស្រីហ៊ីលឡារី គ្លីនតុន បេក្ខភាពគណបក្សប្រជាធិបតេយ្យ​ ពេលនោះមាន​ពល​រដ្ឋជាង ៨៤លាននាក់តាមដាន​ បានបំបែក ឯតទគ្គកម្មពីចំនួនពលរដ្ឋតាមដានការតស៊ូមតិកាលពីឆ្នាំ​១៩៨០ របស់បេក្ខភាពReagan-Carter ។
ប៉ុន្តែចំនួនអ្នកទស្សនាខាងលើ​ គឺមិនអាចសន្និដ្ឋានពីតួលេខច្បាស់លាស់នោះឡើយ ដោយមានពលរដ្ឋជាច្រើនទស្សនាតាមបណ្តាញសង្គម​ Twitter, YouTube និងគេហទំព័រផ្សេងៗទៀត ៕ដោយ៖ធី រីណា


ចែករំលែក៖