ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់រងរបួសធ្ងន់ ខណៈរថយន្តកូរ៉ូឡា បើកបុកម៉ូតូនៅសង្កាត់ពញ្ញាពន់

ចែករំលែក៖

ភ្នំពេញ រថយន្តម៉ាកកូរ៉ូឡាមួយគ្រឿង បើកបរមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូម៉ាកហុងដា ឃ្លីគមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់កាលពីវេលាម៉ោង៩យប់ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុច ២៤ម៉ោងពញ្ញាពន់ លើផ្លូវលេខ១៥១ ស្ថិតក្នុងភូមិធំជើង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងរវាងរថយន្តម៉ាកកូរ៉ូឡា  ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2E-4718 ធ្វើដំណើរលើផ្លូវលេខ១៥១ ក្នុងទិសដៅពីលិចទៅកើត អ្នកបើកបររថយន្តឈ្មោះ ម៉ៅ តូ ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅភូមិស្វាយសុផុន ឃុំអូររាំងឪ ស្រុកអររាំងឪ ខេត្តកំពុងចាម។ លុះមកដល់កន្លែងកើតហេតុបានបុកជាមួយម៉ូតូ០១គ្រឿងម៉ាកហុងដា ឃ្លីគ ពណ៌សលាយឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ1HA-7503 ធ្វើដំណើរលើផ្លូវលេខ១៥១ ក្នុងទិសដៅពីលិចទៅកើយ (ច្រាសទិសគ្នា) អ្នកបើកបរម៉ូតូដោយឈ្មោះ ធី ហុងលីភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ (រងរបួសធ្ងន់)

ក្រោយកើតហេតុ ក្នុងករណីនេះបណ្តាលឲ្យមនុស្សរបួសមនុស្សធ្ងន់០១នាក់និងខូចខាតរថយន្តធ្ងន់០១ គ្រឿង រីឯម៉ូតូស្រាល០១គ្រឿង។បន្ទាប់មកកម្លាំងជំនាញយកមករក្សាទុកនៅអធិការខណ្ឌ ដើម្បីបន្តនីតិវិធីនាពេលក្រោយ៕

ដោយ៖ព្រែកសំរោង


ចែករំលែក៖