ព័ត៌មានទាន់ហេតុការណ៍៖

យុវជនរបស់គណបក្សត្រូវក្តាប់ឲ្យជាប់ និងយល់ឲ្យបានច្បាស់អំពីគោលនយោបាយរបស់គណបក្សទើបយើងឈររឹងមាំបាន

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីឲ្យយុវជនកាន់ការងារតែរស់រវើកជាងមុន យុវជនរបស់គណបក្សប្រជាជនទាំងអស់ត្រូវធ្វើខ្លួនឲ្យស្វាហាប់ មានឥរិយាបទត្រឹមត្រូវ ក្តាប់ឲ្យជាប់ និងយល់ឲ្យបានច្បាស់អំពីគោលនយោបាយរបស់គណបក្ស ទើបយើងឈររឹងមាំបាន ហើយត្រូវហ៊ាននិយាយការពារ និងវាយបកទៅពួកដែលនិយាយបំភ្លើសនៃការពិត ក្នុងសង្គមនាពេលបច្ចប្បន្ននេះ។

យុវជនទាំងអស់កាលបានចូលជាយុវជនគណបក្សប្រជាជនកម្ពុជាហើយ ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយត្រូវគៀងគរមិត្តភ័ក្ររបស់យើង ឲ្យមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកបានខិតខំស្វែងរកនិងរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិតាំងពីបាតដៃទទេ រហូតមានរីកចំរើនមកដល់សព្វថ្ងៃនេះ។

ក្នុងនាមជាយុវជនរបស់គណបក្សត្រូវធ្វើជាគំរូល្អ ដើម្បីបន្តវេននាថ្ងៃខាងមុខ ទាំងនេះគឺជាការលើកឡើងរបស់លោកនួន ផារ័ត្ន សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជានជនកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារយុវជនគណបក្សរាធានីភ្នំពេញ, ក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់ខណ្ឌ និងក្រុមកាងារយុវជនគណបក្សសង្កាត់ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក រស់ សុផាន់ សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ, លោក សុខ សម្បត្តិ សមាជិកគណ:កម្មាធិការបក្សរាជធានីភ្នំពេញ និងជាប្រធានគណបក្សខណ្ឌព្រែកព្នៅ និងលោក ម៉ៅ បូរ៉ា សមាជិកគណ:កម្មាធិការបក្សរាជធានីភ្នំពេញ និងជាអនុប្រធានប្រចាំការគណបក្សខណ្ឌព្រែកព្នៅ ព្រមទាំងសមាសភាពចូលរួមប្រជុំសរុបមានចំនួន៣៨៩នាក់ នៅគណបក្សខណ្ឌព្រែកព្នៅ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០។

លោកនួន ផារ័ត្ន បញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាមិនដែលទុកឲ្យយុវជននៅឯកោនោះទេ ដូចនេះយុវជនរបស់គណបក្សទាំងអស់ត្រូវចុះជួបជាមួយប្រជាពលរដ្ឋ ដើម្បីមានភាពស្និតស្នាល ដឹងទុកធុរៈក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ហើយយុវជនខ្លួនឯងត្រូវទៅពិនិត្យឈ្មោះ អក្ខរាវិរុទ្យ និងត្រូវមានអត្តសញ្ញានប័ណថ្មី ដើម្បីបានបោះឆ្នោតនាពេលខាងមុខ បើយើងប្រហេសទេច្បាស់ជាមានវិបដិសារីជាសក់ជាមិនខាន។

លោកបន្តទៀតថា ចាប់ពីពេលនេះទៅក្រុមការងារ និងយុវជនទាំងអស់ត្រូវបន្តសហការ និងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ត្រូវហ៊ានលះបង់ដើម្បីគណៈបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ហើយបើស្រលាញ់ បើចូលចិត្តនិងគាំទ្រគណបក្សប្រជាជនកម្ពុជា យុវជនគ្រប់រូបដែលគ្រប់អាយុបោះឆ្នោត ត្រូវនាំគ្នាទៅធ្វើអត្តសញ្ញានប័ណគំរូថ្មី និងត្រូវបបួលគ្នាទៅចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ក្នុងការជ្រើសរើសតំណាងថ្នាក់ឃុំ សង្កាត់ឆ្នាំ២០២២ និងបោះឆ្នោតសកលនាឆ្នាំ២០២៣ ខាងមុខដើម្បីគណបក្សយើងទទួលជ័យជំនះបន្តទៀត៕

ដោយ៖ព្រែកសំរោង


ចែករំលែក៖