ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់លួចម៉ូតូគេត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តក្រចេះ​៖ ជនសង្ស័យម្នាក់លួចម៉ូតូគេត្រូវបានកម្លាំងនគរបាលក្រុងក្រចេះសហការជាមួយកម្លាំង​​ប៉ុស្តិ៍​រដ្ឋបាល​កន្ទួត​នៃ​អធិការដ្ឋាននគរបាល​ស្រុក​ចិត្រ​បុរី​ធ្វើការឃាត់ខ្លួន​បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។

ជនសង្ស័យខាងលើសមត្ថកិច្ចបានឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពភ្លាមៗនៅថ្ងៃទី៤ ខែតុលា​ឆ្នាំ​២០២០​ត្រង់ចំណុចភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរីខេត្តក្រចេះ។

ប្ប្រភពពីមន្ត្រីនគរបាលបានឱ្យដឹងថាៈជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន​ឈ្មោះ ពឿ​ន ភាព ភេទ​ប្រុស អាយុ៣២​ឆ្នាំ នៅ​ភូមិជើងព្រៃ ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្តកំពង់ចាម ។​

ម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះ ច​ន សុខ​ហ៊ាង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ នៅ​សង្កាត់​ក្រចេះ ក្រុង​ខេត្តក្រចេះ។

ប្រភពបន្តថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូយកមកដាក់នៅក្រោម​សំ​យាប​ដំបូល​មុខផ្ទះ​និង​ទុក​កូនសោនៅជាប់​នឹងម៉ូតូ ក្រោយមកស្រាប់តែជនសង្ស័យជិះយកទៅបាត់។

​ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងនគរបាលបាន​ចុះទៅឃាត់ខ្លួន​ជនសង្ស័យ​បាននៅចំណុចភូមិអន្ទង់វៀន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​

ជនសង្ស័យនិងវត្ថុតាងត្រូវកម្លាំងនគរបាលក្រុង​ក្រចេះ​បញ្ជូនទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្តតាម​នីតិវិធី​​ច្បាប់៕ដោយ៖ ជីវ័ន្ត


ចែករំលែក៖