ព័ត៌មានទាន់ហេតុការណ៍៖

គណៈរដ្ឋមន្ត្រីថ្មី ប៉ូឡូញស្បថចូលកាន់តំណែង​​​

ចែករំលែក៖

    អន្តរជាតិ៖ តាមបញ្ជីឈ្មោះ គណៈរដ្ឋមន្ត្រីថ្មី ចំនួនគណៈរដ្ឋមន្ត្រីថ្មី​ថយចុះពី​២០​រូបសល់តែ ១៤ រូបតែប៉ុណ្ណោះ​ ដោយសារតែក្រសួងមួយចំនួនត្រូវរំលាយ​បូកបញ្ជូលជាមួយ ក្រសួងផ្សេងទៀត។
តាមសារព័ត៌មាន​ TTXVN បានផ្សាយថា នៅថ្ងៃទី​៦ខែតុលា គណៈរដ្ឋមន្ត្រីថ្មី ប៉ូឡូញ​បានស្បថចូលកាន់តំណែង នៅវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Warsaw ។ ការស្បថចូលកាន់តំណែងក្រោមអធិបតីរបស់ប្រធានាធិបតី Andrzej Duda។
ចំណុចដែលគួឲ្យចាប់អារម្មណ៍នោះ គឺ លោក Jarosław Kaczy ski ប្រធានគណបក្សកាន់អំណាច​ កាន់តំណែងជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកសំខាន់បំផុតគឺក្រសួង​ការពារជាតិ មហាផ្ទៃនិង យុត្តិធម៌។
ចំណែកលោក​Jarosław Gowin មេដឹកនាំគណបក្ស ​Porozumienie ចូលរួមជាមួយសម្ព័ន្ធមិត្ត បង្កើតរដ្ឋាភិបាល បានតំណែងជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ក្រសួង អភិវឌ្ឍន៍​ ការងារ​និង​បច្ចេកវិទ្យា​។
ជាមួយគ្នានេះមានមន្ត្រីជាច្រើនរូប​ក្នុងគណៈរដ្ឋមន្ត្រីថ្មី មិនបានមកចូលរួមឡើយ ដោយសារតែ ត្រូវធ្វើចត្តាឡីស័ក ដោយសារតែឆ្លងកូវីដ​-១៩​។ នាយករដ្ឋមន្ត្រី ប៉ូឡូញ លោក​Morawiecki​ បានបញ្ជាក់ថា គណៈរដ្ឋមន្ត្រីថ្មី នឹងសម្រេច គោលនយោបាយបានល្អ​ដើម្បីជួយដល់សេដ្ឋកិច្ច ប្រទេសប៉ូឡូញកាន់តែប្រសើរ ក្រោយវិបត្តិដោយសារកូវី-​១៩ ។
តាមគេហទំព័រ​ worldometers.info គិតដល់ព្រឹកថ្ងៃទី​៧ខែតុលា ​ចំនួនអ្នកឆ្លងកូវីដ-​១៩​នៅក្នុងប្រទេសប៉ូឡូញ កើនឡើង១០៤.៣១៦ នាក់ និងស្លាប់២.៧១៧ នាក់ ជាមួយគ្នានោះក៏មានអ្នកព្យាបាលជាសះស្បើយជាង​៧៤ពាន់នាក់ផងដែរ​៕

ដោយ៖ធី រីណា


ចែករំលែក៖