ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការកងទ័ព​ភូមិន្ទ​ថៃ​ការពារជាតិ​ដែល​ទើប​ចូលកាន់​តំណែង​ថ្មី អះអាងថា៖ ខ្លួននឹង​ធានា​ថា នឹង​មិនមាន​រដ្ឋប្រហា​រ​យោធា​នោះទេ

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃទី ខែកញ្ញា ឆ្នាំ២០២០ថ្មីៗនេះ លោកឧត្តសេនីយ៍Chalermpol Srisawasdi មេបញ្ជាការកងទ័ពភូមិន្ទថៃការពារជាតិដែលទើបចូលកាន់តំណែងថ្មី អះអាងថា យោធានឹងមិនចូលរួមក្នុងនយោបាយនោះទេ ហើយចំពោះរដ្ឋប្រហារយោធា ក៏មិនស្ថិតនៅក្នុងការគិតរបស់កងទ័ពដែរ

ជាក់ស្តែង ជាលើកដំបូងនៅថ្ងៃទី ខែកញ្ញាថ្មីៗនេះ លោកត្តសេនីយ៍Chalermpol Srisawasdi បានជួបជាមួយមេបញ្ជាការថ្មីកងទ័ពជើងគោកជើងទឹក ជើងអាកាស និងស្នងការប៉ូលិសជាតិ។ ក្រោយជំនួបនេះ លោកChalermpol ត្រូវបានអ្នកសារព័ត៌មានសួរពីតួនាទីរបស់យោធានៅក្នុងរឿងនយោបាយនេះបើតាមកាសែត Bangkok Post បានចុះផ្សាយ

លោកត្តសេនីយ៍ Chalermpol បានឆ្លើយប្រាប់កាសែត Bangkok Post ថា៖ រឿងនយោបាយជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងប្រទេសតាមច្បាប់យោធាធ្វើជាយន្តការរបស់រដ្ឋាភិបាលក្នុងកិច្ចការសង្គម និងសេដ្ឋកិច្ចបន្ថែមពីនេះលោកឧត្តសេនីយ៍  បានសង្កត់ធ្ងន់ថា«​ចំពោះបញ្ហានយោបាយ យោធាមិនមានចូលពាក់ព័ន្ធទេ ទោះបីយោធាចូលរួមដោយផ្ទាល់នៅក្នុងសន្តិសុខរដ្ឋក៏ដោយ ព្រោះនេះជាកាតព្វកិច្ចរបស់យោធា វាជាកាតព្វកិច្ចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ​»​

ដោយឡែកចំពោះការធានាថា នឹងមិនមានរដ្ឋប្រហាយោធានោះ លោកត្តសេនីយ៍ Chalermpol បានបញ្ជាក់ទៀតថា ការធ្វើរដ្ឋប្រហារមិនមែនជាផ្នែកនៃផែនការសកម្មភាពរបស់យោធានោះទេ លោកក៏បានដាក់គោលនយោបាយរបស់កងកម្លាំងប្រដាប់អាវុធរួមមាន ការការពាររាជានិយមការពារជាតិ ការរក្សាសន្តិសុខរបស់រដ្ឋ ការកសាងកិច្ចសហប្រតិបត្តិការន្តិសុខជាមួយប្រទេសដទៃ គាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍប្រទេស និងការពារគ្រោះមហន្តរាយធម្មជាតិ

លើសពីនេះ នៅពេលសារព័ត៍មានចោទសួរអំពីតួនាទីរបស់មេដឹកនាំកងកម្លាំងប្រដាប់អាវុធក្នុងនាមជាសមាជិកព្រឹទ្ធសភា លោកមេបញ្ជាការកងទ័ពថៃរូបនេះ ក៏បាននិយាយថា ពួកគេទទួលតួនាទីនេះក្នុងរយៈពេលប្រាំឆ្នាំតាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ

គួររម្លឹកផងដែរថា ក្រោមរដ្ឋធម្មនុញ្ញបច្ចុប្បន្នដែលតាក់តែងដោយយោធាក្រោយរដ្ឋប្រហារឆ្នាំ២០១៤ មេទ័ពជើងគោក ជើងទឹក ជើងអាកាសអគ្គមេបញ្ជាការ លេខាធិកាអចិន្ត្រៃយ៍ក្រសួងការពារជាតិ និងមេប៉ូលិស មានតំណែងជាសមាជិកព្រឹទ្ធសភាដោយ៖ស តារា


ចែករំលែក៖