ភ្នំពេញ៖ បុរសម្នាក់បានដើរអុកឡុកគេឯងនៅតាមបណ្តោយផ្លូវលេខ៩០ រួចចង់ច្របាច់កប្រជាពលរដ្ឋ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ៩០ ស្ថិតនៅក្បែររបងមន្ទីរពេទ្យគន្ធបុប្ផា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់សង្ស័យបែកថ្នាំ បានដើរអុកឡុកគេឯង រួចស្រែករញ៉េរញ៉ៃដើរវ៉ៃគេនៅតាមបណ្តោយផ្លូវលេខ៩០ ទើបប្រជាពលរដ្ឋរាយការណ៍ទៅកម្លាំងសមត្ថកិច្ចឱ្យចុះមកជួយធ្វើអន្តរាគមន៍រហូតដល់ឃាត់ខ្លួនបុរសខាងលើភ្លាមៗ។
បុរសខាងលើត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ ៖ រ៉ារ៉ា