ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសចិន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន ៤

ចែករំលែក៖

ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីបានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក វ៉ាង យី  ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន រួចមក សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង វ៉ាង យី បានអញ្ជើញជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនដូចជា: 

១) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាង សាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។

២)កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស សំរាប់ការផ្តល់ហិរញ្ញប្បទានឥតសំណង។

៣)លិខិតប្ដូរសារ ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងធ្វើឲ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

៤)លិខិតប្ដូរសារស្តីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ និង ពិធីប្រគល់ទទួលជំនួយឧបករណ៍វេជ្ជសាស្ត្រពីមិត្តចិន៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖