ក្រុមបិសាចក្រហម Manchester United បានបង្កើតជម្រើសមួយឆ្នាំលើកិច្ចសន្យារបស់ខ្សែបម្រើ Paul Pogba ដោយបន្តកុងត្រារបស់ខ្សែបម្រើរូបនេះរហូតដល់ឆ្នាំ២០២២។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport ចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍នេះ។
ខ្សែបម្រើជួយឲ្យបារាំងឈ្នះជើងឯកពិភពលោកវ័យ២៧ឆ្នាំរូបនេះនឹងអស់សុពលភាពនៅចុងបញ្ចប់នៃរដូវកាលនេះ។ Pogba បានចាប់ផ្តើមការប្រកួតលីគកំពូលអង់គ្លេសទាំង៣ លើកក្នុងរដូវកាលនេះក្នុងនោះរាប់បញ្ចូលទាំងការចាញ់ដោយលទ្ធផល ៦-១ ក្រោមស្នាដៃក្រុម Tottenham ផងដែរ។
អំឡុងពេលសម្រាកដើម្បីប្រកួតជាលក្ខណៈអន្តរជាតិ កីឡាករ Pogbaបាននិយាយថា ការផ្លាស់ទៅកាន់ក្លិបយក្សនៅ La Liga គឺក្រុម Real Madrid នឹងក្លាយជាសុបិនមួយ។ ដំណឹងនេះត្រូវបានគេយល់ថាការសម្រេចបន្តកុងត្រារបស់កីឡាកររូបនេះត្រូវបានធ្វើឡើងកាលពីប៉ុន្មានសប្តាហ៍មុន មុនពេល Pogba បញ្ចេញយោបល់ពីការចង់ចាកចេញ។
Pogba បានចូលរួមជាមួយបិសាចក្រហម ក្រោយពីចេញពីក្រុមសេះបង្កង់ Juventus ក្នុងតម្លៃកំណត់ត្រា៨៩លានផោនកាលពីឆ្នាំ២០១៦។ ការរងរបួសកជើងបានធ្វើឲ្យកីឡាកររូបនេះរងរបួស ដោយខកខានបង្ហាញខ្លួនចំនួន២២ប្រកួតកាលពីរដូវកាលមុន ៕
ដោយ៖ភារៈ