ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាក់លែងត្រី៤០គីឡូក្រាម និងកម្ទេចឧបករណ៍ចាប់ត្រី៧៥០ម៉ែត្រ

ចែករំលែក៖

     ខេត្តពោធិ៍សាត់ ៖ មន្រ្តីសង្កាត់រដ្ឋបាលជលផលកណ្ដៀង ចូលរួមសហការនគរបាលស្រុកកណ្ដៀង យោធាខេត្ត ចុះបង្រ្កាបបទល្មើសនេសាទដោយបំផ្លាញចោលនូវឧបករណ៍ចាប់ត្រីជាវត្ថុតាង និងចាក់លែងត្រីចំរុះចូលបឹងធម្មជាតិ ។

 ករណីកម្លាំងសមត្ថកិច្ចសហការចុះពិនិត្យ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ស្ដីពីជលផលខាងលើ ធ្វើឡើងនៅថ្ងៃចន្ទ ៣កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចជ្រោយកោះកែវ ស្ថិតនៅភូមិ.ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

 លោក ហុក ម៉េងអាន នាយសង្កាត់រដ្ឋបាលជលផលកណ្ដៀងបានឲ្យដឹងថា លទ្ធផលៈ កម្លាំងសហការអនុវត្តបានរួមមាន៖ របាំងសាច់អួនចំនួន៣ខ្សែ ស្មើនឹងប្រវែងចំនួន៧៥០ម៉ែត្រ បង្គោលចំរឹងចំនួន២៧០ដើម ក្បាលបរចំនួន៦គ្រឿង និងចាក់លែងត្រីចំរុះចូលទឹកបឹងទន្លេសាបចំនួន៤០គីឡូក្រាមផងដែរ ។

 លោក នាយសង្កាត់រដ្ឋបាលជលផលកណ្ដៀងបន្តទៀតថា ឧបករណ៍ជាវត្ថុតាងបំផ្លាញចោល ៕ ដោយ៖បុឹម ពិន


ចែករំលែក៖