ភ្នំពេញ៖ រថយន្តនីស្សាន់មួយគ្រឿងសង្ស័យម្ចាស់ស្រវឹងស្រាបានបេីកបរចុះផ្លូវក្រោមដីស្ពានអាកាស៥មករាក៏ជ្រុលទៅ
បុកខឿនផ្លូវបណ្តាលឲ្យរថយន្តរងការខូចខាតបែកកង់ម្ខាងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី២០ខែតុលាឆ្នាំ២០២០។ បន្ទាប់មកអ្នកបើករថយន្តនេះបានព្យាយាមបេីកគេចខ្លួនរហូតទៅដល់ចំណុចផ្លូវលេខ១៣៨កែងនិឹងផ្លូវលេខ២២៥ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២ ក៏ត្រូវសមត្ថកិច្ចឃាត់ជាប់។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកនីស្សាន់ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB-5666 បេីកបរដោយបុរសម្នាក់និងរួមដំណេីរជាមួយនារីម្នាក់ទៀតធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៩៨ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចស្ពានអាកាស៥មករាក៏បានចុះផ្លូវក្រោមដីដោយល្បឿនលឿនក៏ជ្រុលទៅបុកខឿនផ្លូវបណ្តាលឲ្យរថយន្តបែកកង់ម្ខាង។
ប្រភពព័ត៌មានបានបន្តថា បន្ទាប់មករថយន្តក៏បន្តព្យាយាមបើកគេចខ្លួនរហូតទៅដល់ផ្លូវលេខ១៣៨កែងនិឹងផ្លូវលេខ២២៥ទេីបសមត្ថកិច្ចឃាត់ជាប់តែម្តង។
ក្រោយកេីតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ជេីងគោករាជធានីភ្នំពេញធ្វេីការស្ទូចយកទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕
ដោយ៖ សុខាសែនជ័យ