ព័ត៌មានទាន់ហេតុការណ៍៖

លោក គី តិច ដឹកនាំក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនបងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ៧៣ គ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង ១៤៖០០ នាទីរសៀល ថ្ងៃពុធ៥កើតខែកក្តឹកឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ប្រតិភូ គណៈមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ លោក គី តិច ប្រធានណៈមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនបងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ៧៣ គ្រួសារ រស់នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ដែលមានការអញ្ជើញពីសំណាក់ ៖

– លោកស្រី ម៉ក់ វណ្ណស៊ីថា តំណាងរាស្ត្រ មណ្ឌលភ្នំពេញ និង ជាប្រធានក្រុមការងារចុះជួយសង្កាត់ចាក់អង្រែលើ

– លោក យី កុយ អនុប្រធានក្រុមការងារ ថ្នាក់ចុះជួយខណ្ឌមានជ័យ

– លោក អែម សុខលាង ប្រធានក្រុមប្រឹក្សា ខណ្ឌមានជ័យ

– លោក ពេជ្រ កែវមុនី អភិបាល ខណ្ឌមានជ័យ 

– លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ 

– លោក ឡុង ង៉ែត អភិបាលរង ខណ្ឌមានជ័យ

– លោក ម៉េង វិមានតារ៉ា អធិការនគរបាល ខណ្ឌមានជ័យ

– លោក លោកស្រី នាយក នាយករងរដ្ឋបាល ខណ្ឌមានជ័យ

– លោក លោស្រី ប្រធាន អនុប្រធាន ការិយាល័យ ចំណុះទាំង១១។

សូមជំរាបថា ជំនន់ទឹកភ្លៀងបានវាយប្រហារខេត្តជាច្រើនរបស់កម្ពុជា ទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននិងកំពុងចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋបណ្តាខេត្តរាជធានីខេត្ត ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់សង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងសូមបន្តចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណផងដែរ ដល់សប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនាពេលនេះ៕

ដោយ៖ សិលា


ចែករំលែក៖