ភ្នំពេញ៖ ស្របពេលព្រឹកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៤ នោះក៏ដោយ ក៏សម្តេចមិនភ្លេចទេ ពីទិសស្លោក «ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាដ៏លំបាក» ខណៈកងទ័ពប្រឹងជួយប្រជាពលរដ្ឋជួបគ្រោះជំនន់ទឹកភ្លៀង អន្តរាគមន៍ទាន់ពេល មកកាន់ទីទួលសុវត្ថិភាព ហើយប្រជាពលរដ្ឋអរគុណកងទ័ព ក្នុងន័យ ខ្មែរស្រឡាញ់ខ្មែរ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ កងទ័ពមិនត្រឹមតែការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែកងទ័ពបានចូលរួមការពារប្រជាជនផងដែរ។
សម្តេចសូមអរគុណដល់កងទ័ពទាំងអស់ ដែលបានចូលរួមក្នុងការជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់តាមបណ្ដាខេត្តនានា។
សម្តេចសូមអរគុណដល់បណ្ដាសប្បុរសជនទាំងឡាយដែលបានបរិច្ចាគនូវថវិកាជាមួយរដ្ឋាភិបាល ដើម្បីជួយដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់នេះ។
«ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាដ៏លំបាក»៕
ដោយ៖ សុខ ខេមរា