ព័ត៌មានទាន់ហេតុការណ៍៖

លោក ស​ ថេត​ ចុះសួរសុខទុក្ខមន្ត្រីអន្តរាគមន៍ម្នាក់ដែលរងគ្រោះថ្នាក់ចរាចរណ៍​​ ក្រោយពីបញ្ចប់ភារកិច្ចជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

ចែករំលែក៖

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ ចំពោះសុខទុក្ខមន្រ្តីក្រោមឱវាទ នៅព្រឹកថ្ងៃទី២៤​ ខែតុលា​ ឆ្នាំ២០២០​នេះ លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអញ្ចេីញសួរសុខទុក្ខមន្ត្រីអន្តរាគមន៍ដែលបានរងគ្រោះថ្នាក់ចរាចរណ៍​ នៅពេលធ្វេីដំណេីរទៅផ្ទះ​ ក្រោយពីបញ្ចប់ភារកិច្ចជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់​ កាលពីយប់ថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ២០២០កន្លងទៅ នៅក្នុងមូលដ្ឋានខណ្ឌដង្កោ ។

មន្ត្រីអន្តរាគមន៍ពិសេសរូបនេះមានឈ្មោះ ឡុង រត្ន័មុន្នី បច្ចុប្បន្នមន្ត្រីរងគ្រោះកំពុងសម្រាកព្យាបាលនៅគេហដ្ឋានរបស់ខ្លួន ស្ថិតនៅក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងឱកាសនេះដែរលោកស្នងការនគរបាលរាជធានីភ្នំពេញ ក៏បាននាំយកថវិកា និងសម្ភារមួយចំនួនដើម្បីជួយសម្រួលសម្រាប់ការសម្រាកព្យាបាលផងដែរ​ ៕ដោយ៖ស តារា


ចែករំលែក៖