ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក៖ កម្ពុជារងព្យុះទី១៨ ឈ្មោះ ម៉ូឡាវ (MOLAVE) បង្កឱ្យមានភ្លៀង ខ្យល់ ពីថ្ងៃទី២៨ ខែតុលា -០៣ ខែវិច្ឆិកា

ចែករំលែក៖

ភ្នំពេញ៖ កម្ពុជារងព្យុះទី១៨ ឈ្មោះ ម៉ូឡាវ (MOLAVE) បង្កឱ្យមានឱ្យមានភ្លៀង ខ្យល់ ពីថ្ងៃទី២៨ ខែតុលា -០៣ ខែវិច្ឆិកា ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០។
យោងតាមការប្រែប្រួលអាកាសធាតុបង្ហាញឲ្យឃើញថា នៅថ្ងៃទី២៦ ខែតុលា ព្យុះទី១៨ ឈ្មោះ ម៉ូឡាវ (MOLAVE) បានបង្កើនឥទ្ធិពលរបស់ខ្លួនក្នុងសមុទ្រចិនខាងត្បូង ។ លុះនេះមាន ទិសដៅឆ្ពោះទៅប្រទេសវៀតណាមត្រង់ចំណុចខេត្តក្វាងងៃ(QuangNgai) រួចថមថយឥទ្ធិពល ជាបន្តបន្ទាប់ឆ្លងកាត់ប្រទេសឡាវ និងប្រទេសថៃ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ។ ជ្រលង វិសម្ពាធ និងសម្ពាធទាបម៉ូឡាវមានឥទ្ធិពលមកលើប្រទេសកម្ពុជានៅថ្ងៃទី២៨-២៩ ខែតុលា ។
ស្ថានភាពបែបនេះធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៤ °C – សីតុណ្ហភាពអតិបរមា មាន ពី ២៧-៣០ °C
បណ្តារាជធានី -ខេត្តមួយចំនួននៅភាគខាងក្រោមនិងជាប់ព្រំដែនវៀតណាម ភ្លៀងនៅបន្តមានក្នុងកម្រិតពីតិចទៅមធ្យមរហូតដល់ថ្ងៃទី២ ខែវិច្ឆិកា ។ តែសម្រាប់ថ្ងៃ២៨-២៩ ខែតុលា ពិសេស ពាយ័ព្យនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណពីមធ្យមទៅច្រើន ។
២-បណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C – សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C

ភ្លៀងនៅតែ បន្តមានក្នុងកម្រិតពីតិចទៅបង្ហូររហូតដល់ថ្ងៃទី២ ខែវិច្ឆិកា តែច្រើនលាយឡំនឹង ខ្យល់ខ្លាំងនៅថ្ងៃទី២៨-២៩ ខែតុលា។

៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មាន ពី ២២-២៤ °C – សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតបរិមាណ ពីតិចទៅបង្គួរ ។

អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មានដោយ យកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖