ព័ត៌មានទាន់ហេតុការណ៍៖

រៀបនឹងធ្វេីសកម្មភាពគាស់ផ្ទះគេ នគរបាលមកដល់ល្មម

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ជិះម៉ូតូដេីរធ្វេីសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋដើម្បីចូលលួចទ្រព្យសម្បត្តិ តែមិនទាន់បានធ្វេីសកម្មភាពផងស្រាប់តែសមត្ថកិច្ចមកដល់សួរនាំហើយរកឃេីញសម្ភារមួយចំនួនក៏ឃាត់ខ្លួនតែម្តង។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែតុលា​ ឆ្នាំ២០២០​ នៅចំណុចផ្សារទួលពង្រ​ ភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។
តាមសមត្ថកិច្ចបានឱ្យដឹងថា​ មុនពេល
កេីតហេតុកម្លាំងបានចុះល្បាតនៅក្នុងមូលដ្ឋាន ខណៈទៅដល់ចំណុចកេីតហេតុក៏ប្រទះឃេីញម៉ូតូម៉ាកzoomer-x ពណ៍ក្រហម​លាយស​ ពាក់ស្លាកលេខស្វាយរៀង​1L-4618 ទុកចោលនៅកន្លែងងងឹត ចំណែកម្ចាស់ឈរចម្ងាយប្រហែល២០ម៉ែត្រពីម៉ូតូ។ដោយមានការសង្ស័យសមត្ថកិច្ចក៏ហៅធ្វេីការឆែកឆេរហើយរកឃេីញសម្ភារសម្រាប់កាត់ដែក ដង្កាប់និងទួណឺវីសទេីបឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន​ជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍កសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមច្បាប់៕

ដោយ​ ៖ សុខាសែនជ័យ​


ចែករំលែក៖