ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសអាយុ២ខួបធ្លាក់ចូលពាងទឹកបណ្តាលឱ្យលង់ស្លាប់

ចែករំលែក៖

ខេត្តក្រចេះ៖ ក្មេងប្រុសអាយុ២ខួបម្នាក់បានធ្លាក់ចូលពាងទឹកបណ្តាលឱ្យលង់ស្លាប់។ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង៩យប់ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិជើងពាត ឃុំកោះខ្ញែ ស្រុកសំបូរ ខេត្តក្រចេះ។

សមត្ថកិច្ចបានឲ្យដឹងថា កុមារារងគ្រោះមានឈ្មោះ ផល រ៉ាឌី  អាយុ២ខួប មានទីលំនៅភូមិ-ឃុំកើតហេតុ ។ នៅថ្ងៃកើតហេតុ កុមារារងគ្រោះបានទៅលេងក្បែរពាងទឹក ហើយធ្លាក់ចូលក្នុងពាងដាក់ទឹក បណ្ដាលឲ្យលង់ស្លាប់។

បន្ទាប់ពីមានហេតុការណ៍កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខ្ញែបានចុះទៅកន្លែងកើតហេតុ ហើយពិនិត្យសាកសពឃើញថាកុមារារងគ្រោះពិតជាធ្លាក់ចូលពាងទឹកលង់ស្លាប់ប្រាកដមែន។ សាកសពត្រូវបានប្រគល់ជូនឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖