ព័ត៌មានទាន់ហេតុការណ៍៖

យកបាយទៅជូនឪពុក​ដោយត្រូវឆ្លងកាត់ទឹកជ្រៅ ដើរផុតជេីងលង់ស្លាប់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖​ ស្ត្រី​វ័យ​៣២ឆ្នាំ​ម្នាក់​បានយក​អាហារទៅជូនឪពុក​ដោយធ្វេីដំណេីរ​ ឆ្លងកាត់ទឹកជ្រៅក្នុងចម្ងាយដី៤០​គីឡូម៉ែត្រ​ ហើយសង្ស័យ​ដើរឆ្លងផុតជេីងពីដីធ្វេីឱ្យឈ្លក់ទឹក​ផុតដង្ហេីម​ស្លាប់។ ហេតុការណ៍នេះបានកេីតឡេីង​នៅចំណុចខាង​កើតព្រែកគ្រូស្រួង ក្នុងភូមិទី៦ ឃុំស្វាយ​ឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ​ ។

ប្រភព​ព័ត៌មាន​ពី​ឪពុក​ជន​រងគ្រោះ​បានប្រាប់ថា​ ករណី​នេះ​កេីតឡេីង​នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ​១០៖៣០នាទីព្រឹក នៅចំណុច​កេីត​ហេតុ​ខាង​លេី​ រហូតដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨៖២០នាទីទេីបសពអណ្តែតឡេីងរកឃេីញ ។

ឪពុក​បន្តថា​ កូនរបស់គាត់(ជនរងគ្រោះ)ឈ្មោះ ណាន ម៉ាសុីតោះ ភេទស្រី អាយុ៣២ឆ្នាំ ជាតិខ្មែរអ៊ិស្លាម រស់នៅភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ក្រោយពីបានទទួលព័ត៌មាននេះកម្លាំងជំនាញផ្នែកកោសល្យវិច័យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយឃ្លាំង នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ សហ​ការជាមួយគ្រូពេទ្យ អាជ្ញាធរភូមិ ឃុំ និងក្រុមប្រឹក្សាបានចុះទៅដល់កន្លែងកើត​ហេតុហើយធ្វើការពិនិត្យលើសពជនរងគ្រោះបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារ​លង់ទឹកប្រាកដមែន ពុំមានពាក់ព័ន្ធនឹងករណីឃាតកម្មឡើយ។

ក្រោយពីបានពិនិត្យចប់សព្វគ្រប់ហើយ សព​ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារជនរង​គ្រោះធ្វើបុណ្យតាមប្រពៃណី​ ៕​

ដោយ​ ៖​វណ្ណៈ


ចែករំលែក៖