ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំចាញ់បណ្តឹងនៅក្នុងរដ្ឋ Michigan និង Georgia

ចែករំលែក៖

យុទ្ធនាការប្រជែងតំណែងប្រធានាធិបតីអាមរិករបស់ប្រធានាធិបតី ដូណាល់ ត្រាំ​បានបរាជ័យ​នៅក្នុងសង្គ្រាមផ្លូវច្បាប់ក្នុងរដ្ឋ Georgia និង Michigan ក្នុងការខិតខំទាមទាររាប់សន្លឹកឆ្នោតឡើងវិញ​។
ក្រុមការងាររបស់លោកត្រាំបានដាក់ពាក្យបណ្តឹង​ទៅកាន់រដ្ឋ Georgia ដោយចោទប្រកាន់​ថាមានសន្លឹកឆ្នោត​៥៣សន្លឹកផ្ញើទៅយឺត​ ហើយលាយឡំជាមួយសន្លឹកឆ្នោត ស្របច្បាប់​។ ជាមួយគ្នានោះ រដ្ឋ Michigan ក្រុមការងាររបស់លោកត្រាំ បានព្យាយាមបញ្ឈប់ការរាប់សន្លឹកឆ្នោត​ ដោយចង់ចូលទៅកាន់ទីតាំងរាប់សន្លឹកឆ្នោតទៀតផង​។
ប៉ុន្តែនៅថ្ងៃទី​៥ខែវិច្ឆិកា ​ចៅក្រម នៅក្នុងរដ្ឋចំនួនពីរខាងលើបានច្រានចោលពាក្យបណ្តឹងរបស់​ក្រុមការងារលោកត្រាំ ។ ចៅក្រម James Bass នៅក្នុងតុលាការជាន់ខ្ពស់រដ្ឋ Georgia បានឲ្យដឹងថា មិនមានភស្តុតាង​ណាដើម្បីបញ្ជាក់ថាសន្លឹកឆ្នោតនោះមិនស្របច្បាប់​នោះទេ។
ក្រៅពីប្រឹងតវ៉ានៅក្នុងរដ្ឋ Michigan និង Georgia ក្រុមការងាររបស់លោកត្រាំ ក៏បាន ប្រឹង​តវ៉ានៅក្នុងរដ្ឋ Nevada និង Pennsylvania ផងដែរ​៕ដោយ៖ធី រីណា


ចែករំលែក៖