ព័ត៌មានទាន់ហេតុការណ៍៖

វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ត្រូវលោកខាងលិចបោះបង់ អុីស្រាអែល​បញ្ជាក់ពីមូលហេតុ

ចែករំលែក៖

អគ្គនាយកមន្ទីរពេទ្យអុីស្រាអែល បានបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងកូវីដ​-១៩របស់រុស្ស៊ី បានដាស់តឿនអាមេរិកឲ្យចងចាំថា ជនជាតិអាមេរិក​ដែលបានឡើងទៅកាន់ទីអវកាសដំបូងបំផុតគឺពឹងផ្អែកទៅលើ Sputnik។
សារព័ត៌មានJerusalem បានផ្សាយថា ​ការប្រឆាំងការប្រើប្រាស់វ៉ាក់សាំងរបស់រុស្ស៊ី Sputnik V ការណ៍ពិតទៅមិនមែនជាបញ្ហាសុវត្ថិភាព ឬប្រសិទ្ធភាពនោះឡើយ វាជាភស្តុតាង​បង្ហាញពីវិទ្យាសាស្ត្រ លោកខាងលិចដើរក្រោយរុស្ស៊ី។
ចំណែកសារព័ត៌មាន Haaretz របស់អុីស្រាអែល​បានផ្សាយថា ការណ៍ដែលលោកខាងលិចមិនប្រើប្រាស់វ៉ាក់សាំងរបស់រុស្ស៊ីគឺជាបញ្ហា​នយោបាយច្រើនជាងវិទ្យាសាស្ត្រ​។ ការប្រឈមមុខតានតឹង​រវាងទីក្រុងមូស្គូនិង វ៉ាស៊ីនតោនជាដើមហេតុធ្វើឲ្យ លោកខាងលិចបោះបង់​Sputnik V។
មន្ត្រីសុខាភិបាលអុីស្រាអែលបានបញ្ជាក់ថា «មិនខុសអ្វីពីការប្រកួតប្រជែងទីអវកាសនោះឡើយ​ អាមេរិកពឹងផ្អែកទៅលើ​យានអវកាសSputnik V របស់រុស្ស៊ីឡើងទៅទីអវកាសជាលើកដំបូងរបស់អាមេរិក ។ ដូច្នេះវ៉ាក់សំាងSputnik V ជាការដាស់តឿនអាមេរិកមិនត្រូវបំភ្លេចនោះឡើយ។
ពាក់ព័ន្ធការឆ្លងកូវីដ​-១៩ នៅពេលនេះ សហរដ្ឋអាមេរិកនៅតែបន្តបំបែកកំណត់ត្រាសម្រាប់ករណីឆ្លងជំងឺ COVID-19 ដែលទើបត្រូវបានរកឃើញប្រចាំថ្ងៃរហូតដល់ទៅជាង ១១៥,៩១៤នាក់ កាលពីថ្ងៃព្រហស្បតិ៍ (ពេលវេលានៅអាមេរិក) ខណៈរដ្ឋនានានៅទូទាំងប្រទេស បានរាយការណ៍ពីករណីឆ្លងថ្មីៗ ដែលបានបង្កឲ្យមានក្តីព្រួយបារម្ភ យ៉ាងខ្លាំងចំពោះដំណើរការរាប់ សន្លឹកឆ្នោតដែលមិនទាន់បញ្ចប់នៅឡើយ។
យោងតាមទិន្នន័យចេញផ្សាយដោយ worldometers ពេញមួយថ្ងៃទី៥ខែវិច្ឆិកា អាមេរិកមានអ្នកឆ្លងកូវីដ-១៩ដល់ទៅ ១១៥,៩១៤នាក់ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៩.៩លាននាក់ ខណៈអ្នកស្លាប់ថ្មី១,១១៨នាក់ក៏ត្រូវបានគេរាយការណ៍ផងដែរ ធ្វើឱ្យអ្នកស្លាប់សរុបកើនឡើងដល់ ២៤០,៩៤៦នាក់៕

ដោយ៖ធី រីណា


ចែករំលែក៖