ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា៖ ​ប្រតិកម្ម​តប​ទៅ​មេទ័ពកំពូល​មី​យ៉ាន់​ម៉ា ដែល​បាន​រិះគន់​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខ្លួន

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោកត្តសេនីយ៍មីន អ៊ុងឡាំង បានប្រកាសកាលពីពេលថ្មីៗនេះថា ដែលបានរិះគន់គណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា ព្រោះលោក ចង់ឲ្យមានការបោះឆ្នោតសេរី និងយុត្តិធម៍ ជាការឆ្លើយតបវិញភ្លាមៗអ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ា កាលពីថ្ងៃទី ខែវិច្ឆិកា បានអះអាងថា៖ ការលើកឡើងរបស់អគ្គមេបញ្ជាការយោធា មិនមានមូលដ្ឋានច្បាស់លាស់ និងមិនគោរពតាមរដ្ឋធម្មនុញ្ញ សារឆ្លើយឆ្លងរវាងយោធា និងរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ាបែបនេះ ធ្វើឡើងមុនការបោះឆ្នោតថ្នាក់ជាតិនៅមីយ៉ាន់ម៉ា តែប៉ុន្មានថ្ងៃប៉ុណ្ណោះ

បើសារព័ត៌មាន Irrawaddy ដកស្រង់សម្តីអ្នកនាំពាក្យរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា លោក U Zaw Htay បានបញ្ជាក់ថា កិច្ចសម្ភាសរបស់លោកត្តសេនីយ៍ មីន អ៊ុងឡាំង មិនគោរពតាមរដ្ឋធម្មនុញ្ញ និងច្បាប់មីយ៉ាន់ម៉ាឡើយអ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បញ្ជាក់បន្ថែមថាមាត្រា ២៦ នៃរដ្ឋធម្មនុញ្ញបានចែងថា មន្ត្រីស៊ីវិល យោធា និងប៉ូលិស មិនត្រូវពាក់ព័ន្ធជាមួយនយោបាយឡើយ

ជាមួយគ្នានេះ រដ្ឋាភិបាលមីយ៉ាន់ម៉ាអះអាងថា ខ្លួនមានការទទួលខុសត្រូវពេញលេញលើកំហុសរបស់គណៈកម្មការៀបចំការបោះឆ្នោតទាំងចេតនានិងចេតនា នៅក្នុងកម្រិតខុសៗគ្នា

សូមជម្រាបថាលោក ត្តសេនីយ៍ មីន អ៊ុងឡាំង អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ បានរិះគន់គណៈកម្មការរៀបចំការបោះឆ្នោតថាបានប្រព្រឹត្តកំហុសមួយចំនួន ដែលមិនអាចទទួលយកបានដូចជាបញ្ហាបញ្ជីឈ្មោះបោះឆ្នោត បញ្ហាចម្រូងចម្រាសនៅមុនការបោះឆ្នោត និងការគ្រប់គ្រងខ្សោយលើការឃោសនាយុទ្ធនារកសម្លេឆ្នោតរបស់គណបក្សនយោបាយក្នុងអំឡុងជំងឺរាតត្បាតសកលកូវីដ​-១៩ ជាដើម លោកត្តសេនីយ៍បញ្ជាក់បន្ថែមថា មីយ៉ាន់ម៉ា ត្រូវការការបោះឆ្នោតដោយសេរី និងយុត្តិធម៌

ដោយឡែកលោកស្រី អ៊ុងសាន ស៊ូជី ដែលជារដ្ឋមន្ត្រីការបរទេសកាលពីថ្ងៃទី ខែវិច្ឆិកាកន្លងទៅ ក៏បានតបទៅសេចក្តីថ្លែងការណ៍របស់យោធាមីយ៉ាន់ម៉ាដែលបានចេញកាលពីថ្ងៃទី ខែវិច្ឆិកា ជុំវិញគណៈកម្មការរៀបចំការបោះឆ្នោតនេះ លោកស្រី ស៊ូជី បញ្ជាក់ថា ពេលនេះមីយ៉ាន់ម៉ា កំពុងជួបរឿង ដែលអាចបង្កទៅជាបញ្ហា ដោយក្រុមយោធា មានបំណងញុះញង់ឲ្យផ្ទុះកំហឹងជាសាធារណៈ

គួរបញ្ជាក់ថា មីយ៉ាន់ម៉ា នឹងរៀបចំការបោះឆ្នោតនៅថ្ងៃទី ខែវិច្ឆិកាឆ្នាំ២០២០ ហើយការបោះឆ្នោតនេះ គឺជាការជ្រើសរើសសមាជិសភាជាន់ខ្ពស់​, សភាតំណាងរាស្ត្រ និងសភាតំបន់រដ្ឋ វាក៏កំណត់វាសនាប្រធានាធិបតីផងដែរ ព្រោះបក្សដែលមានសមាជិកសភាថ្នាក់ជាតិច្រើនមានសិទ្ធិតែងតាំងប្រធានាធិបតី ដែលជាតំណែងកំពូលរបស់ប្រទេសដោយ៖សតារា


ចែករំលែក៖