ព័ត៌មានទាន់ហេតុការណ៍៖

នារីរូបស្រស់ជនជាតិវៀតណាមបានរត់គេចខ្លួនបាត់ឃាត់បានតែជនសង្ស័យ២នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តកណ្តាល​ ៖ អនុវត្តតាមការចង្អុលបង្ហាញរបស់លោកឧត្តមសនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីដោយលោកលាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១២:០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះធំ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរសារធាតុញៀនចំនួនពីរគោលដៅគឺ៖

គោលដៅទី១ស្ថិតនៅចំណុចបន្ទប់ជួលលេខD៥ របស់ជនសង្ស័យឈ្មោះ HUNDRI ALIHUSIN ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន  ស្រុកកោះធំ ខេត្តកណ្តាល។

គោលដៅទី២នៅចំណុចបន្ទប់ជួលលេខ៦១៨ របស់ជនសង្ស័យឈ្មោះ យឿង តាំងទ្រៀង ហៅ ទៀង  (រត់គេចខ្លួន) ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។ 

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យសរុបមានគ្នា៣នាក់ (ស្រី១) ប៉ុនែ្តយើង ឃាត់ខ្លួនបានតែ២នាក់ប្រុស ៖

ទី១- ឈ្មោះ HENDRI ALIHUSIN ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)មានទីលំនៅបច្ចុប្បន្នបន្ទប់ជួលលេខD5 ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

ទី២- ឈ្មោះ ជ្រិន វ៉ាងសាង ហៅ ណយ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងជួសជុលម៉ូតូ (ឃាត់ខ្លួន)មានទីលំនៅបច្ចុប្បន្នក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

ចំណែកទី៣- ឈ្មោះ យឿង តាំងទ្រៀង ហៅ ទៀង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ (រត់គេចខ្លួន) មានទីលំនៅបច្ចុប្បន្នបន្ទប់ជួលលេខ៦១៨ ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

ក្រោយប្រតិបត្តិការសមត្ថកិច្ចបានចាប់យកវត្ថុតាងសរុបរួមមាន៖

១. កញ្ឆាក្រៀមចំនួន១កញ្ចប់ មានទម្ងន់សរុប៣,៦១ក្រ.។

២. ម្សៅក្រាមពណ៌លឿងចំនួន១កញ្ចប់ (លេខ២២) ជាសារធាតុញៀនប្រភេទអឹម ដេ អឹម អា (MDMA)  មានទម្ងន់សរុប ០,២៣ក្រ។

៣. ថ្នាំគ្រាប់រាងជ្រុងមានអក្សរVL (កញ្ចប់លេខ២៣ចំនួន៩គ្រាប់ ពណ៌ទឹកក្រូច៤គ្រាប់ ពណ៌បៃតងខ្ចី៥គ្រាប់ និងកញ្ចប់លេខ២៤ចំនួន១០គ្រាប់(ពណ៌បៃតងខ្ចី)ជាសារធាតុញៀនប្រភេទអឹម ដេ អឹម អា (MDMA)  មានទម្ងន់សរុប៧,៧៥ក្រ។

៤. ថ្នាំគ្រាប់រាងមូលពណ៌ផ្កាឈូកក្រមៅមានអក្សរ WY ចំនួន៩គ្រាប់ និងម្សៅក្រាមពណ៌លឿងចំនួន១កញ្ចប់ (លេខ២៧) ជាសារធាតុញៀនប្រភេទ មេតំហ្វេតាមីន  មានទម្ងន់សរុប០,៩៥ក្រ។ 

៥. ម្សៅក្រាមពណ៌សថ្លាចំនួន១១កញ្ចប់ (លេខ០១,០២,០៣,០៤,០៥,០៦,០៧,០៨,០៩,១២,១៣ និងលេខ១៤) ជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន មានទម្ងន់សរុប១៧,៨៨ក្រ។

៦. ម្សៅក្រាមកម្ទេចពណ៌ប្រផេះក្រមៅចំនួន២កញ្ចប់ (លេខ១០,១១) ជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន មានទម្ងន់សរុប ៦,៤៨ក្រ។ 

៧. ម្សៅម៉ត់ពណ៌សចំនួន៧កញ្ចប់ (លេខ១៤,១៥,១៦,១៧,១៨,១៩,២០,២១,២៥ និងលេខ២៦) ជាសារធាតុញៀនប្រភេទកេតាមីន មានទម្ងន់សរុប៣២,២៥ក្រាម។

៨. ថ្នាំចាក់ប្រភេទកេតាមីនចំនួន១៥ដប (ក្នុង០១ដប ស្មើ១០ml×១៥ដប=១៥០ml)។ 

 ៩.ទូរស័ព្ទចំនួន២គ្រឿងម៉ាក(OPPO ពណ៌ខ្មៅ)ប្រើស៊ីម លេខ០៦៧ ២១ ៧៧ ៥០ និង ០៨៥ ៤២ ៩៣ ៥០

១០. ប្រាក់ខ្មែរ ចំនួន ១០០,០០០៛ (មួយរយពាន់រៀលគត់) និងប្រាក់អាមេរិក ២០$ដុល្លារ (ម្ភៃដុល្លារ)

១១. សៀវភៅកំណត់ត្រាចំនួន២ក្បាល

១២. លិខិតឆ្លងដែនឥណ្ឌូនេស៊ី ចំនួន១ក្បាល (លេខA 4326006 របស់ឈ្មោះ MUHAMMAD HENDRI ALIHUSIN។

១៣. រថយន្ត១គ្រឿង ម៉ាក Toyota  Prius ពណ៌ក្រហមចាស់ (ពាក់ស្លាកលេខ ភ្នំពេញ 2BG-7286)

១៤.សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន ។   

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

ដោយ៖ស សម


ចែករំលែក៖