ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថខេត្តកំពតឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពត៖ នៅវេលាម៉ោង១១ថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០២០ កម្លាំងការិយាល័យបង្ក្រាបគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពតសហការជាមួយកម្លាំងមូលដ្ឋានស្រុកអង្គរជ័យ បានចុះបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនមួយករណីនៅចំណុចភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យខេត្តកំពតដោយឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ឈ្មោះ វុិត វឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិគក ឃុំម្រោម ស្រុកអង្គរជ័យខេត្តកំពត។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន៖ គ្រឿងញៀនម៉ាទឹកកកចំនួន០២កញ្ចប់ធំនិង០៣កញ្ចប់តូចទម្ងន់១០.៩៣ក្រាមថ្លឹងទាំងសំបកថង់,ឧបករណ៍សេពគ្រឿងញៀនមួយសម្រាប់, ម៉ូតូចំនួន១គ្រឿង, ទូរស័ព្ទដៃចំនួនមួយគ្រឿង,ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១គ្រឿង,ថង់ច្រកគ្រឿងញៀនមួយចំនួនធំ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងជំនាញកងរាជអាវុធហត្ថខេត្តកំពតកំពុងចាត់ការតាមនីតិវិធី៕ដោយ៖ ស សម


ចែករំលែក៖