ព័ត៌មានទាន់ហេតុការណ៍៖

Phil Foden ត្រូវបានកោះហៅឲ្យចូលជម្រើសជាតិអង់គ្លេស ប៉ុន្តែគ្មានកន្លែងសម្រាប់ Mason Greenwood ទេ

ចែករំលែក៖

ខ្សែការពារ Phil Foden របស់ក្រុម Manchester City ត្រូវបានគ្រូបង្វឹកជម្រើសជាតិអង់គ្លេសហៅឲ្យចូលប្រកួតវិញនាពាក់កណ្តាលខែវិច្ឆិកាខាងមុខ ដោយប្រកួតជាមួយសាធារណរដ្ឋអៀរឡង់, បែលហ្ស៊ិក និងអ៊ីស្លង់

ជាមួយគ្នានោះមិនមានកន្លែងសម្រាប់ខ្សែប្រយុទ្ធ Mason Greenwood ទេដែលនៅជាមួយ Foden ត្រូវបានលុបចោលពីក្រុមកាលពីខែមុនបន្ទាប់ពីត្រូវបានបញ្ជូនចេញពីទឹកដីអ៊ីស្លង់កាលពីខែកញ្ញាពីបទរំលោភគោលការណ៍ណែនាំនៃការឆ្លងជំងឺកូវីដ-១៩ រីឯខ្សែប្រយុទ្ធ Danny Ingsនិងខ្សែបម្រើ Kalvin Phillips ខកខានចូលជម្រើសជាតិដែរដោយសាររបួស។ ចំណែកខ្សែការពារក្រុមតោខៀវ Chelsea កីឡាករ Reece James នឹងមានឈ្មោះសម្រាប់ការប្រកួតមិត្តភាពជាមួយសាធារណរដ្ឋអៀរឡង់នៅថ្ងៃទី១២ ខែវិច្ឆិកាមុនពេលជាប់បម្រាម២ប្រកួត។

ប្រធានក្រុមបិសាចក្រហម Manchester United កីឡាករ Harry Maguire នឹងមិនមានវត្តមានសម្រាប់ការប្រកួតកម្មវិធី Nations League នៅក្រៅទឹកដីទល់នឹងបែលហ្ស៊ិកនៅថ្ងៃទី១៥ ខែវិច្ឆិកាឡើយ បន្ទាប់ពីត្រូវបានបណ្តេញចេញពីក្រុម

មិត្តរួមក្លិបរបស់ Foden គឺខ្សែបម្រើប្រយុទ្ធ Raheem Sterling ក៏ត្រូវបានគេរំពឹងទុកជាប់ជាជម្រើស១១នាក់ផងដែរ បន្ទាប់ពីខកខានការប្រកួតអន្តរជាតិចុងក្រោយ ដោយសារបញ្ហារបួសសរសៃពួរតិចតួច។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិអង់គ្លេសនឹងប្រកួតជាមួយក្រុមភ្ញៀវសាធារណរដ្ឋអៀរឡង់កម្មវិធីមិត្តភាពអន្តរជាតិនៅថ្ងៃទី១២ ខែវិច្ឆិកាបន្ទាប់មកក៏ត្រូវប៉ះក្រុមម្ចាស់ផ្ទះបែលហ្ស៊ិកនៅថ្ងៃទី១៦ ធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមជម្រើសជាតិអ៊ីស្លង់នៅកម្មវិធី Nations League នាថ្ងៃទី ខែវិច្ឆិកា

ដោយ៖ភារៈ


ចែករំលែក៖