ភ្នំពេញ៖ កម្លាំងនគរបាលក្រសួងមហាផ្ទៃ កាលពីទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឃាត់ខ្លួនមេធាវីកម្មសិក្សាឈ្មោះ ឡាយ វិច្ឆិកា ពីបទលួចលក់ដីកូនក្ដីរបស់ខ្លួន ហេីយមិនយកលុយមកឲ្យកូនក្ដី ។
សូមជម្រាបថា បន្ទាប់ពីការឃាត់ខ្លួនមេធាវីរូបនេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនឈ្មោះ ឡាយ វិច្ឆិកា ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
ជុំវិញករណីនេះដែរ ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីបញ្ជូនខ្លួនទៅតុលាការ ដើម្បីសាកសួរជនសង្ស័យក៏បានធ្វើការសម្របសម្រួលជាមួយភាគីរងគ្រោះ ក៏បានបញ្ចប់រឿងរួច ចៅក្រមបានដោះលែងឲ្យមានសេរីភាពវិញផងដែរ៕
ដោយ៖សហការី