កីឡាករ N’Golo Kante របស់ក្រុមតោខៀវ Chelsea បានរកគ្រាប់បាល់ឈ្នះសម្រាប់ក្រុមជម្រើសជាតិបារាំង ខណៈពួកគេបានផ្តួលក្រុមព័រទុយហ្គាល់ក្នុងក្របខ័ណ្ឌ Nations League កាលពីថ្ងៃសៅរ៍ និងបានកក់កន្លែងរបស់ពួកគេនៅវគ្គផ្តាច់ព្រ័ត្រ។
Kante បានត្រឡប់មកវិញនៅក្នុងជម្រើស១១នាក់ បន្ទាប់ពីបានចូលមកជំនួសនៅក្នុងការបរាជ័យកាលពីការប្រកួតមិត្តភាពជាមួយហ្វាំងឡង់ នៅក្នុងពាក់កណ្ដាលតង់ទី២។ ខ្សែប្រយុទ្ធរូបនេះបានរកគ្រាប់បាល់១គ្រាប់នៅនាទីទី៥៣ដែលជាគ្រាប់បាល់នាំឲ្យបារាំងឈ្នះព័រទុយហ្គាល់១ទល់០។
ចំណែកកីឡាករ Cristiano Ronaldo ដែលនៅសល់៧ គ្រាប់ទៀតតាមទាន់កំណត់ត្រាស៊ុតបាល់បញ្ចូលទីគ្រាប់បាល់អន្តរជាតិរបស់កីឡាករអុីរ៉ង់ Ali Daeiគឺមិនមានឱកាសរកគ្រាប់បាល់បន្ថែមទៀតនោះទេក្នុងការប្រកួតកាលពីយប់មិញ។
លទ្ធផលនេះមានន័យថា បារាំងឡើងទៅឈរនៅលើកំពូលតារាង ដោយនៅសល់១ប្រកួតទៀត ខណៈដែលស៊ុយអែតឈ្នះ ២-១ លើក្រូអាតក្នុងការប្រកួតផ្សេងទៀតនៅថ្ងៃសៅរ៍មានន័យថា នៅតែមានការប្រយុទ្ធដើម្បីចៀសវាងការកាត់ចោល។
ក្រៅពីលទ្ធផលនេះការប្រកួតរវាងក្រុមផ្សេងៗទៀតក្នុងព្រឹត្តិការណ៍ National League ក៏មានក្រុមខ្លាំងៗផងដែរដោយក្រុមអាល្លឺម៉ង់បានយកឈ្នះអ៊ុយក្រែន៣ទល់១, ស៊ុយអែតឈ្នះក្រូអាត២ទល់១ និងស្វ៊ីសស្មើជាមួយអេស្ប៉ាញ១ទល់១ ៕
ដោយ៖ភារៈ