ព័ត៌មានទាន់ហេតុការណ៍៖

ករណីឆេះអគារមួយនៅហុងកុង បណ្ដាលឲ្យមនុស្សស្លាប់ និងរបួសជិត២០នាក់

ចែករំលែក៖

អន្តរជាតិ៖ យ៉ាងហោចណាស់មនុស្សចំនួន ៧នាក់បានស្លាប់ និងជាង១០នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីមានករណី​អគ្គិភ័យ​មួយឆាបឆេះនៅអគារជាន់ក្រោមមួយកន្លែង ក្នុងទីក្រុងហុងកុងកាលពីយប់ថ្ងៃអាទិត្យទី១៥ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ។ នេះបើតាមការអះអាងពីក្រុមប៉ូលីសជំនាញផ្នែកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង។

ករណីគ្រោះអគ្គិភ័យឆាបឆេះខាងលើនេះ បានកើតឡើងប្រហែលម៉ោង៨យប់ (ម៉ោងនៅហុងកុង) នៅ​ប្លុកអគារមួយកន្លែងតាម​បណ្តោយផ្លូវCanton ក្នុងតំបន់ Jordan ។ ​ប៉ុន្តែភ្លាមៗនោះ បន្ទាប់ពីមានការចុះជួយអន្តរាគមន៍ពីសំណាក់ក្រុមអ្នកពន្លត់អគ្គិភ័យ អស់រយៈពេលពីរម៉ោងក្រោយមក អគ្គិភ័យត្រូវបានរលត់ទៅវិញ ​។

ដោយឡែកក្រោយហេតុការណ៍កើតឡើង នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង លោកស្រី Carrie Lam បានចេញសេចក្តីថ្លែងការណ៍មួយដោយបានសម្តែងការសោកស្តាយចំពោះសោកនាដកម្មនេះ ហើយលោកស្រីក៏បាន​ជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីព្យាបាលអ្នករងរបួស និងបើកការស៊ើបអង្កេតស្វែងរកមូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់នេះឡើង៕ដោយ៖ស តារា


ចែករំលែក៖