ព័ត៌មានទាន់ហេតុការណ៍៖

កូនដំរីមួយក្បាល ចូលស៊ីអំពៅក្នុងចម្ការ ពេលម្ចាស់តាមទាន់ខំពួនក្រោយបង្គោលភ្លើង ថាគ្មានអ្នកណាឃើញចុងក្រោយ…..

ចែករំលែក៖

អន្តរជាតិ៖ កូនដំរីមួយក្បាល បានចូលស៊ីអំពៅក្នុងចម្ការមួយកន្លែង ស្ថិតនៅតំបន់ភ្នំនៃខេត្ដឈៀងម៉ៃ ភាគខាងជើងប្រទេសថៃ កាលពីពេលថ្មីៗនេះហើយព្យាយាមលាក់ខ្លួននៅពីក្រោយបង្គោលភ្លើង បន្ទាប់ពីមានមនុស្សតាមទាន់

បើយោងតាមរូបភាពមួយសន្លឹក ដែលគេបានចែករំលែកតៗនៅលើបណ្ដាញសង្គមនានា បានបង្ហាញថា កូនដំរីមួយក្បាលខាងលើនេះប្រហែលជាជឿជាក់ថា វាអាចលាក់ខ្លួនជិតនៅពីក្រោយបង្គោលភ្លើងដ៏តូច និងវែងមួយបើទោះជាមានមនុស្សបញ្ចាំងភ្លើងបំភ្លឺ និងដើរសំដៅមករកវាក៏ដោយ។ មិនតែប៉ុណ្ណោះវាបានឈរយ៉ាងស្ងៀមស្ងាត់ ដែលហាក់បីដូចជាកំពុងសង្ឃឹមថាមិនមាននរណាម្នាក់ឃើញវាអីចឹង។

សូមជម្រាបថា បច្ចុប្បន្ននេះប្រទេសថៃមានសត្វដំរីប្រមាណ ,០០០ក្បាលកំពុងជ្រកកោណក្នុងព្រៃ និងចំនួនប្រហាក់ប្រហែលគ្នានេះ ស្ថិតក្រោមការគ្រប់គ្រងរបស់មនុស្ស។ ជាទូទៅ ពួកវាតែងតែដើរកាត់ព្រៃជ្រៅ និងនៅក្នុងតំបន់អភិរក្សនៃឧទ្យានជាតិថៃ។ តែទោះជាយ៉ាងណាពួកវានៅតែជួបប្រទះនឹងមនុស្ស នៅពេលមនុស្សទន្រ្ទានយកតំបន់របស់ពួកវាសម្រាប់ដាំដុះ និងនៅពេលពួកគេចេញបរបាញ់ជាដើម។

គួរបញ្ជាក់ថា សត្វដំរី គឺជាសត្វដែលតំណាងឲ្យជាតិ និងរួមចំណែកដល់វប្បធម៌ថៃអស់ជាច្រើនសតវត្សវ៍មកហើយ ប៉ុន្ដែប្រទេសនេះស្ទើរតែផុតពូជដំរីកាលឆ្នាំ១៩៨៦។ ចំពោះដំរីដែលគេប្រទះឃើញនៅក្នុងប្រទេសថៃ គឺជាដំរីឥណ្ឌា ដែលជាក្រុមពូជសត្វនៃដំរីអាស៊ី ដែលមានលក្ខណៈខុសគ្នាផ្នែកខ្លះ ពីដំរីអាហ្វ្រិក ត្រង់ទំហំត្រចៀកតូចរបស់វា។ ហើយដំរី ជាប្រភេទសត្វដែលថៃអភិរក្សយ៉ាងខ្ជាប់ខ្ជួន ដូច្នេះប្រសិនបើនរណាម្នាក់សម្លាប់ពួកវា នឹងត្រូវជាប់ពន្ធនាគាររហូតដល់៣ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន ,០០០បាតផងដែរ (ប្រមាណ៣៣ដុល្លារអាមេរិក)

ដោយ៖សហការី


ចែករំលែក៖