ព័ត៌មានទាន់ហេតុការណ៍៖

បុករះទាំងកណ្ដាលថ្ងៃចែសនៅផ្លូវ៣៧១​ ខណ្ឌមានជ័យ​ របួសធ្ងន់២នាក់​

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តកាមរីហាយប្រ៊ីដមួយគ្រឿង​បានបុករះរថយន្តមួយគ្រឿងនិងម៉ូតូ២គ្រឿង​ដែលធ្វេីដំណេីរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង១១ និង៤០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Nissan Navara ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-5616 បើកតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនល្មម​ ដោយមានម៉ូតូ២គ្រឿងទៀត​ ១គ្រឿងម៉ាកហុងដាឌ្រីម​ និង១គ្រឿងទៀតម៉ាកហុងដាឃ្លីក​ធ្វេីដំណេីរស្របទិសគ្នា​ ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក Camry Hybrid ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-3110 ដែលបើកបញ្រ្ចាសទិសគ្នាបានជ្រុលមកបុករថយន្តម៉ាក Nissan Navara ពេញទំហឹង​ ហើយមិនទាន់អស់ល្បឿនក៏បន្តទៅបុកម៉ូតូ២គ្រឿងទៀត បណ្តាលឱ្យរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។ ចំណែកឯម្ចាស់ម៉ូតូទាំង២គ្រឿងវិញរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ 

    ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញ បានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តនិងម៉ូតូទាំង៤គ្រឿងប្រគល់ឱ្យសមត្ថកិច្ចជំនាញខាងការិយាល័យចរាចរណ៍ជេីងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយ៕ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖