ខេត្តកោះកុង ៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានសហបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដងទង់ បង្ក្រាបបានករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀនខុសច្បាប់១ករណី នៅចំណុចភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ និងបានបញ្ជូនជនសង្ស័យទៅតុលាការរួចហើយកាលពីថ្ងៃទី២០ ខែ វិច្ឆិកា នេះ។
ការបង្រ្កាបនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់នាក់ នាវេលាម៉ោង២៣និង៤៥នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ និងបានដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមសថ្លា៤កញ្ចប់ អំពូលភ្លើង៤ ។
សមត្ថកិច្ចបង្រ្កាបបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ ធី រី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅ ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា និងឈ្មោះ សុខ វ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ ទីលំនៅមិនពិតប្រាកដ ។
បច្ចុប្បន្ន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទបានបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកោះកុងតាមនីតិវិធីរួចហើយ ៕ដោយ៖ប្រាថ្នា