ព័ត៌មានទាន់ហេតុការណ៍៖

គ.ជ.ប បានអនុញ្ញាតឲ្យអ្នកសង្កេតការណ៍ជាតិ ជាង២ពាន់នាក់ ចូលរួមសង្កេតមើលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានអនុញ្ញាតឱ្យអ្នកសង្កេតការណ៍ជាតិ ជាង ២ពាន់នាក់ ចូលរួមសង្កេតមើល ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ គិតត្រឹមថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន អនុញ្ញាតឱ្យអ្នកសង្កេតការណ៍ជាតិ ចំនួន ២.២០១ នាក់ មកពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ៨ ដើម្បីចូលរួមសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និង ការ ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។

អ្នកសង្កេតការណ៍ជាតិ គឺជាជនជាតិខ្មែរ ឬជនបរទេសដែលជាសមាជិកនៃសមាគម និងអង្គការមិនមែន រដ្ឋាភិបាលក្នុងស្រុក ដែលត្រូវបានទទួលស្គាល់ និងអនុញ្ញាតដោយ គ .ជ. ប ។ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិ ជំនួយការមេភូមិ និងកម្លាំងប្រដាប់អាវុធ មិនត្រូវ បានអនុញ្ញាតឱ្យធ្វើជាអ្នកសង្កេតការណ៍ ដើម្បីសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះ បោះឆ្នោតឡើយ។
ការដាក់ និងការទទួលពាក្យសុំ ចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ បាននិងកំពុងប្រព្រឹត្តទៅពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖