ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង មុខតំណែងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍សរុប៧រូប ក្នុងនោះរួមមាន៖
១-លោក ម៉ូវ ចរិយា ជារដ្ឋលេខាធិការ
២-លោក ជុន វ៉ាត ជារដ្ឋលេខាធិការ
៣-លោក យុិនទៀង ពុទ្ធិរ៉ា ជារដ្ឋលេខាធិការ
៤-លោក ញុឹក កោសល្យវិទ្យា ជាអនុរដ្ឋលេខាធិការ
៥-លោក លឹម វុទ្ធី ជាអនុរដ្ឋលេខាធិការ
៦-លោក ស៊ា ណារ៉េត ជាអនុរដ្ឋលេខាធិការ
៧-លោក ទូច យ៉ារ៉ាន់ឌី ជាអនុរដ្ឋលេខាធិការ
សូមបញ្ជាក់ថា៖ បើយោងតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ជាមួយគ្នានោះ ព្រះមហាក្សត្រក៏បានតែងតាំង និងផ្ដល់ឋានៈជាប្រធាន និងសមាជិកនិយ័តករទូរគមនាគមន៍កម្ពុជាថ្មី ចំនួន២រូបផងដែរ។
នេះ ជាព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រសូមអានខ្លឹមសារទាំងស្រុង៕
ដោយ៖ សិលា