ខេត្តបាត់ដំបង៖ លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបងបានឲ្យដឹងថា គិតមកដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះការងារប្រមូលផលស្រូវ ស្រាលសម្រេចបាន១៤៣.០៦១ហិកតាស្មើ៧៥ភាគរយ លើផ្ទៃដីដាំដុះ២០៣.៣៨៤ហិកតា,សរុបទិន្នផលប្រមូលបានចំនួន៣.៨១៧តោន ក្នុងនោះខូចខាត១២.៣៣០ ហិកតា។
លោកប្រធានមន្ទីរបញ្ជាក់ថាដោយឡែកស្រូវកណ្តាល ប្រមូលផលបាន១២.៤៧៦ហិកតា ស្មើ១២,៤០ភាគរយ លើផ្ទៃដីដាំដុះ១១៩.១៣៩ហិកតា,សរុបទិន្នផលប្រមូលបាន២.៩២៨តោន និងខូចខាតស្រូវអស់ ១៨.៥២៣ ហិកតា។
ចំពោះតម្លៃទីផ្សារវិញលោកប្រាប់ថា ស្រូវរំដួលសើមថ្លៃ១.១១៣ រៀលក្នុង១គីឡូក្រាម,ស្រូវសែនក្រអូបសើមតម្លៃពី១.០៧៧ទៅ១.១០០រៀលឬ (៨,៣បាត)ក្នុង១គីឡូក្រាម,ស្រូវណាំខុងប៊ង(៥០៤)តម្លៃ៩៣៤រៀល ឬ៧,២បាត ក្នុង១គីឡូក្រាម,តម្លៃពោតក្រហម ទាំងស្នូលថ្លៃ៤៨០រៀលក្នុង១គីឡូក្រាម និងដំឡូងមី ថ្លៃ១៩៥រៀល ក្នុង១គីឡូក្រាម ។
ជាទិសដៅប្រជាកសិករយើងនឹងសម្រេចប្រមូលស្រូវទាំងអស់ជាស្ថាពរនៅខែក្រោយនេះហើយ៕
ដោយ៖ប្រាថ្នា